ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 14:8 - ព្រះគម្ពីរខ្មែរសាកល

មាន​ទូតសួគ៌​មួយរូបទៀត ជា​ទូត​ទីពីរ​បាន​តាមមក ពោលថា​៖ “រលំ​ហើយ​! បាប៊ីឡូន​ដ៏ធំ​បាន​រលំ​ហើយ​! នាង​ឲ្យ​អស់ទាំង​ប្រជាជាតិ​ផឹក​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ដែល​នាំមកនូវ​សេចក្ដីក្រេវក្រោធ​!”។

សូមមើលជំពូក

Khmer Christian Bible

មាន​ទេវតា​មួយ​រូបទៀត​ ជា​ទេវតា​ទីពីរ​បាន​មក​តាម​ក្រោយ​ រួច​បន្លឺ​ឡើង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ដ៏​ធំ​ ដែល​បាន​ឲ្យ​ជនជាតិ​ទាំងឡាយ​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​រោលរាល​របស់​ខ្លួន»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ទេវតា​មួយ​ទៀត គឺ​ទេវតា​ទី​ពីរ មក​តាម​ក្រោយ ពោល​ថា៖ «ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ រលំ​ហើយ រលំ​ហើយ ដ្បិត​វា​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ជាតិ​សាសន៍ ផឹក​ស្រា​នៃ​សេចក្ដី​ក្រោធ​ជា​អំពើ​សហាយ​ស្មន់​របស់​វា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ទេវតា​មួយ​រូប​ទៀត​មក​តាម​ក្រោយ ពោល​ថា៖ «រលំ​ហើយ! រលំ​ហើយ! ក្រុង​បាប៊ី‌ឡូន​មហា​នគរ ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម‌គុណ​ដ៏​ថោក​ទាប​បំផុត​ ​របស់​វា!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ទេវតា​១​ទៀត​មក​តាម​ក្រោយ​ប្រាប់​ថា ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ បាន​រលំ​ហើយ ដ្បិត​វា​បាន​ឲ្យ​គ្រប់​ទាំង​សាសន៍​ផឹក​ស្រា​នៃ​សេចក្ដី​ឃោរ‌ឃៅ​របស់​ការ​កំផិត​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត មក​តាម​ក្រោយ​ពោល​ថា៖ «រលំ​ហើយ! រលំ​ហើយ! ក្រុង​បាប៊ី‌ឡូន​មហា​នគរ ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម​គុណ​ដ៏​ថោក​ទាប​បំផុតរបស់​វា!»។

សូមមើលជំពូក



វិវរណៈ 14:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះជា​ទំនាយ​ស្ដីអំពី​បាប៊ីឡូន ដែល​អេសាយ​កូន​របស់​អ័ម៉ូស​បាន​ឃើញ​:


ហើយ​មើល៍! មាន​រទេះចម្បាំង ពលទាហាន និង​ពលសេះ​មួយគូ​ៗ​កំពុង​មក​!”។ នោះ​មាន​គេ​តប​ថា​៖ “រលំ​ហើយ​! បាប៊ីឡូន​បាន​រលំ​ហើយ​! អស់ទាំង​រូបឆ្លាក់​នៃ​បណ្ដា​ព្រះ​របស់នាង​បាន​បាក់បែក​នៅលើ​ដី​ហើយ”។


នោះ​ស្ដេច​ទ្រង់​ពោល​ថា​៖ “តើ​នេះ​មិនមែន​ជា​បាប៊ីឡូន​ដ៏ធំ​ដែល​អញ​បាន​សាងសង់​សម្រាប់​ជា​រាជដំណាក់ ដោយ​អានុភាព​នៃ​អំណាច​របស់អញ និង​សម្រាប់​ជា​សិរីរុងរឿង​នៃ​ភាពឧត្ដុង្គឧត្ដម​របស់អញ​ទេ​ឬ​?”។


សាកសព​របស់​ពួកគេ​នឹងត្រូវទុកចោល​នៅតាម​ផ្លូវ​នៃ​ក្រុង​ដ៏ធំ ដែល‍ខាងវិញ្ញាណ​ហៅថា សូដុម និង​អេហ្ស៊ីប ជា​កន្លែងដែល​ព្រះអម្ចាស់​របស់​ពួកគេ​ត្រូវគេ​ឆ្កាង​ដែរ​។


ក្រុង​ដ៏ធំ​នោះ​ក៏​បែក​ជា​បី​ចំណែក ហើយ​ទីក្រុង​នានា​របស់​ប្រជាជាតិ​ក៏​រលំ​។ ពេលនោះ ព្រះ​បាន​នឹកចាំ​អំពី​បាប៊ីឡូន​ដ៏ធំ ដើម្បី​ប្រទាន​ពែង​ស្រា​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះអង្គ​ដល់​នាង​។


រីឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ​នោះ ជា​ក្រុង​ដ៏ធំ​ដែល​មាន​អំណាចគ្រងរាជ្យ​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី”៕


ដ្បិត​ការជំនុំជម្រះ​របស់​ព្រះអង្គ គឺ​ត្រឹមត្រូវ និង​សុចរិតយុត្តិធម៌ ពីព្រោះ​ព្រះអង្គ​បាន​ជំនុំជម្រះ​ស្ត្រីពេស្យា​ដ៏ធំ​ដែល​បង្ខូច​ផែនដី​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ហើយ​ព្រះអង្គ​បាន​រកយុត្តិធម៌​ឲ្យ​ឈាម​ពួក​បាវបម្រើ​របស់​ព្រះអង្គ ទាស់នឹង​ដៃ​នាង”។