ព្រះទ្រង់និម្មិតបង្កើតសត្វសមុទ្រធំសម្បើម និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើក ដែលពពាក់ពពូនក្នុងទឹកតាមពូជរបស់វា ព្រមទាំងសត្វស្លាបគ្រប់ប្រភេទតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
លោកុប្បត្តិ 9:2 - ព្រះគម្ពីរខ្មែរសាកល ការខ្លាចក្រែងចំពោះអ្នករាល់គ្នា និងការភិតភ័យចំពោះអ្នករាល់គ្នា នឹងមានលើអស់ទាំងសត្វព្រៃនៅលើផែនដី អស់ទាំងបក្សាបក្សីនៅលើអាកាស អស់ទាំងសត្វដែលលូនវារលើដី និងអស់ទាំងត្រីនៅក្នុងសមុទ្រ; ពួកវាត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាន នឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់អ្នករាល់គ្នា។ យើងប្រគល់សត្វទាំងនោះមកក្នុងដៃរបស់អ្នកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វចតុប្បាទនៅលើផែនដី បក្សាបក្សីនៅលើមេឃ សត្វលូនវារលើដី និងត្រីនៅក្នុងទឹកទាំងប៉ុន្មាននឹងភ័យខ្លាចអ្នករាល់គ្នា។ យើងឲ្យអ្នករាល់គ្នាធ្វើជាម្ចាស់លើសត្វទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី នឹងត្រីក្នុងសមុទ្រទាំងប៉ុន្មាននឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់ឯងរាល់គ្នា អញប្រគល់វាមកក្នុងអំណាចឯងហើយ អាល់គីតាប សត្វចតុបាទនៅលើផែនដី បក្សាបក្សីនៅលើមេឃ សត្វលូនវារលើដី និងត្រីនៅក្នុងទឹកទាំងប៉ុន្មាន នឹងភ័យខ្លាចអ្នករាល់គ្នា។ យើងឲ្យ អ្នករាល់គ្នាធ្វើជាម្ចាស់លើសត្វទាំងនោះ។ |
ព្រះទ្រង់និម្មិតបង្កើតសត្វសមុទ្រធំសម្បើម និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើក ដែលពពាក់ពពូនក្នុងទឹកតាមពូជរបស់វា ព្រមទាំងសត្វស្លាបគ្រប់ប្រភេទតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
ព្រះមានបន្ទូលថា៖ “ចូរពួកយើងបង្កើតមនុស្សតាមរូបរាងរបស់ពួកយើង ឲ្យមានលក្ខណៈដូចពួកយើង។ ចូរឲ្យគេគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស សត្វស្រុក ព្រមទាំងផែនដីទាំងមូល និងសត្វលូនវារគ្រប់ប្រភេទដែលលូនវារនៅលើផែនដី”។
ព្រះប្រទានពរពួកគេ ហើយព្រះមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយបង្ក្រាបវា ព្រមទាំងគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើកនៅលើផែនដី”។
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនពីដីនូវសត្វព្រៃគ្រប់ប្រភេទនៃទីវាល និងបក្សាបក្សីគ្រប់ប្រភេទនៅលើអាកាស ហើយនាំមកឯមនុស្ស ដើម្បីឲ្យឃើញថាគាត់នឹងហៅពួកវាយ៉ាងដូចម្ដេច។ ដូច្នេះ អ្វីក៏ដោយដែលមនុស្សបានហៅសត្វមានជីវិត នោះក៏ទៅជាឈ្មោះរបស់វា។
នៅពេលពួកគេចេញដំណើរទៅ មានសេចក្ដីភ័យខ្លាចពីព្រះនៅលើទីក្រុងដែលនៅជុំវិញពួកគេ ដោយហេតុនេះ គេមិនបានដេញតាមពួកកូនប្រុសរបស់យ៉ាកុបឡើយ។
ព្រះបានប្រទានពរណូអេ និងពួកកូនប្រុសរបស់គាត់ ដោយមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី។
អស់ទាំងសត្វមានជីវិត នឹងបានជាអាហារដល់អ្នករាល់គ្នា; យើងនឹងប្រគល់របស់សព្វសារពើទៅអ្នករាល់គ្នា ដូចដែលយើងបានប្រគល់រុក្ខជាតិខៀវខ្ចីទៅអ្នករាល់គ្នាដែរ។
ជាការពិត គ្រប់ទាំងពូជសត្វព្រៃ បក្សាបក្សី សត្វលូនវារ រួមទាំងសត្វក្នុងសមុទ្រ អាចផ្សាំងបាន ហើយក៏ត្រូវមនុស្សជាតិផ្សាំងហើយដែរ