ព្រះបង្កើតសត្វព្រៃនៅលើផែនដីតាមពូជរបស់វា សត្វស្រុកតាមពូជរបស់វា និងអស់ទាំងសត្វលូនវារនៅលើដីតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
លោកុប្បត្តិ 7:21 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងសាច់ដែលរវើកលើផែនដី ក៏ដាច់ដង្ហើម គឺបក្សាបក្សី សត្វស្រុក សត្វព្រៃ សត្វលូនវារគ្រប់ប្រភេទដែលពពាក់ពពូនលើផែនដី និងមនុស្សទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងសាច់ដែលកម្រើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី និងមនុស្សលោកក៏ស្លាប់ទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដីក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងសាច់ដែលកំរើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី នឹងមនុស្សក៏ស្លាប់ទាំងអស់ដែរ អាល់គីតាប សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដី ក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។ |
ព្រះបង្កើតសត្វព្រៃនៅលើផែនដីតាមពូជរបស់វា សត្វស្រុកតាមពូជរបស់វា និងអស់ទាំងសត្វលូនវារនៅលើដីតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។
ព្រះមានបន្ទូលនឹងណូអេថា៖ “ចុងបញ្ចប់នៃមនុស្សទាំងអស់មកនៅចំពោះយើងហើយ ដ្បិតផែនដីពោរពេញទៅដោយអំពើហិង្សាដោយសារតែវត្តមានរបស់ពួកគេ ដូច្នេះ មើល៍! យើងនឹងបំផ្លាញពួកគេជាមួយផែនដី។
“មើល៍! យើងនឹងនាំទឹកជំនន់មកលើផែនដី ដើម្បីបំផ្លាញអ្វីៗទាំងអស់ដែលមានរូបសាច់ ដែលមានដង្ហើមជីវិត នៅក្រោមមេឃ។ របស់សព្វសារពើដែលនៅលើផែនដីនឹងដាច់ដង្ហើម។
ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដីរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយលុបអ្វីៗដែលមានជីវិតទាំងអស់ដែលយើងបានបង្កើត ចេញពីលើផ្ទៃផែនដី”។
ដោយហេតុនេះ បណ្ដាសាបានស៊ីបំផ្លាញផែនដី ហើយអ្នកដែលរស់នៅលើវានឹងទទួលទោស; ដោយហេតុនេះ អ្នកដែលរស់នៅលើផែនដីត្រូវបានឆាបឆេះ ហើយមានមនុស្សតិចតួចនៅសល់។
ហើយពួកគេមិនដឹងរហូតទាល់តែទឹកជំនន់បានមកឆក់យកអ្វីៗទាំងអស់។ ការមកដល់របស់កូនមនុស្សក៏នឹងកើតមានដូច្នោះដែរ។
គឺពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់បានមកបំផ្លាញពួកគេទាំងអស់។
ដ្បិតរបស់សព្វសារពើដែលត្រូវបានបង្កើត បានចុះចូលនឹងភាពឥតខ្លឹមសារ មិនមែនដោយស្ម័គ្រចិត្តទេ គឺដោយសារតែព្រះអង្គដែលធ្វើឲ្យវាចុះចូលវិញ ដោយសង្ឃឹម
យើងដឹងហើយថា រហូតមកដល់ឥឡូវនេះ របស់សព្វសារពើទាំងអស់ដែលត្រូវបានបង្កើត ស្រែកថ្ងូរជាមួយគ្នា និងឈឺពោះឆ្លងទន្លេជាមួយគ្នា។
ហើយប្រសិនបើព្រះអង្គមិនបានត្រាប្រណីពិភពលោកនាសម័យបុរាណ គឺបាននាំទឹកជំនន់មកលើពិភពលោកដែលមិនគោរពព្រះ ហើយរក្សាប្រាំបីនាក់ពីគ្រួសាររបស់ណូអេអ្នកប្រកាសសេចក្ដីសុចរិត