អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “មើល៍! យើងជិតស្លាប់ហើយ ប៉ុន្តែព្រះនឹងគង់នៅជាមួយពួកឯង ហើយនាំពួកឯងត្រឡប់ទៅឯទឹកដីរបស់ដូនតាពួកឯងវិញ។
លោកុប្បត្តិ 50:6 - ព្រះគម្ពីរខ្មែរសាកល ផារ៉ោនមានរាជឱង្ការថា៖ “ចូរឡើងទៅបញ្ចុះឪពុករបស់អ្នក ដូចដែលគាត់បានឲ្យអ្នកស្បថនោះចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផារ៉ោនមានរាជឱង្ការតបមកវិញថា៖ «ចូរឡើងទៅបញ្ចុះសពឪពុករបស់លោក ដូចដែលគាត់បានឲ្យលោកស្បថចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនមានរាជឱង្ការតបមកវិញថា៖ «សុំលោកអញ្ជើញទៅបញ្ចុះសពឪពុករបស់លោក ដូចលោកបានស្បថជាមួយគាត់ចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះផារ៉ោនទ្រង់មានបន្ទូលថា ចូរឡើងទៅកប់សពឪពុកអ្នកចុះ តាមដែលគាត់បានឲ្យអ្នកស្បថនោះ។ អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនឆ្លើយតបមកវិញថា៖ «សុំអ្នកអញ្ជើញទៅបញ្ចុះសពឪពុករបស់អ្នក ដូចអ្នកបានស្បថជាមួយគាត់ចុះ»។ |
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “មើល៍! យើងជិតស្លាប់ហើយ ប៉ុន្តែព្រះនឹងគង់នៅជាមួយពួកឯង ហើយនាំពួកឯងត្រឡប់ទៅឯទឹកដីរបស់ដូនតាពួកឯងវិញ។
‘ឪពុករបស់ខ្ញុំព្រះបាទបានឲ្យខ្ញុំព្រះបាទស្បថថា: “មើល៍! យើងជិតស្លាប់ហើយ។ ឯងត្រូវបញ្ចុះយើងក្នុងផ្នូរដែលយើងបានដាប់លុងសម្រាប់ខ្លួនឯងនៅដែនដីកាណាន”។ ដូច្នេះឥឡូវនេះ សូមឲ្យខ្ញុំព្រះបាទឡើងទៅបញ្ចុះឪពុករបស់ខ្ញុំព្រះបាទផង រួចខ្ញុំព្រះបាទនឹងត្រឡប់មកវិញ’”។
ដូច្នេះ យ៉ូសែបក៏ឡើងទៅបញ្ចុះឪពុករបស់គាត់។ អស់ទាំងរាជបម្រើរបស់ផារ៉ោន ពួកចាស់ទុំនៃដំណាក់របស់ទ្រង់ និងអស់ទាំងចាស់ទុំនៃដែនដីអេហ្ស៊ីបបានឡើងទៅជាមួយគាត់