នោះកំហឹងរបស់យ៉ាកុបក៏ឆេះឡើងទាស់នឹងរ៉ាជែល គាត់ក៏និយាយថា៖ “តើបងអាចជំនួសព្រះបានឬ ដែលបង្ខាំងផ្ទៃអូនមិនឲ្យមានកូនដូច្នេះ?”។
លោកុប្បត្តិ 50:19 - ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយនឹងពួកគេថា៖ “កុំខ្លាចឡើយ ដ្បិតតើខ្ញុំជំនួសព្រះបានឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតតើខ្ញុំជាព្រះឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «សូមកុំព្រួយបារម្ភអ្វីឡើយ ប្អូនមិនវិនិច្ឆ័យជំនួសព្រះជាម្ចាស់ទេ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ូសែបឆ្លើយតបថា កុំឲ្យខ្លាចឡើយ ដ្បិតតើខ្ញុំជាព្រះឬអី អាល់គីតាប យូសុះប្រាប់ទៅពួកគេថា៖ «សូមកុំព្រួយបារម្ភអ្វីឡើយ ប្អូនមិនវិនិច្ឆ័យជំនួសអុលឡោះទេ! |
នោះកំហឹងរបស់យ៉ាកុបក៏ឆេះឡើងទាស់នឹងរ៉ាជែល គាត់ក៏និយាយថា៖ “តើបងអាចជំនួសព្រះបានឬ ដែលបង្ខាំងផ្ទៃអូនមិនឲ្យមានកូនដូច្នេះ?”។
ឥឡូវនេះ សូមកុំព្រួយចិត្ត ក៏កុំខឹងនឹងខ្លួនឯងដោយសារបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះព្រះបានចាត់ខ្ញុំឲ្យមកមុនពួកបងដើម្បីរក្សាជីវិត។
បន្ទាប់មក ពួកបងប្រុសរបស់គាត់ក៏ចូលមក ក្រាបចុះនៅចំពោះគាត់ ហើយនិយាយថា៖ “មើល៍! ពួកយើងជាបាវបម្រើរបស់ប្អូន!”។
ពួកបងបានមានបំណងធ្វើទុក្ខទាស់នឹងខ្ញុំមែន ប៉ុន្តែព្រះទ្រង់មានបំណងឲ្យវាទៅជាការល្អវិញ ដើម្បីសម្រេចបានដូចសព្វថ្ងៃនេះ គឺឲ្យមនុស្សជាច្រើនមានជីវិតរស់។
ភ្លាមនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរក្លាហានឡើង! គឺខ្ញុំទេតើ កុំខ្លាចឡើយ!”។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំសងសឹកដោយខ្លួនឯងឡើយ គឺចូរទុកឱកាសឲ្យព្រះពិរោធរបស់ព្រះអង្គវិញ ដ្បិតមានសរសេរទុកមកថា:“ព្រះអម្ចាស់មានបន្ទូលថា ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ”។
ដ្បិតយើងស្គាល់ព្រះអង្គដែលមានបន្ទូលថា:“ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ” ហើយព្រះអង្គមានបន្ទូលទៀតថា:“ព្រះអម្ចាស់នឹងជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គ”។