គឺពួកកូនប្រុសរបស់គាត់បានយកគាត់ទៅដែនដីកាណាន ហើយបញ្ចុះគាត់ក្នុងរអាងភ្នំត្រង់ចម្ការនៅម៉ាក់ពេឡាទល់មុខម៉ាមរេ ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេតទុកជាទីបញ្ចុះសព។
លោកុប្បត្តិ 50:14 - ព្រះគម្ពីរខ្មែរសាកល ក្រោយពីបញ្ចុះឪពុករបស់គាត់ហើយ យ៉ូសែបក៏ត្រឡប់ទៅអេហ្ស៊ីបវិញ ជាមួយបងប្អូនរបស់គាត់ និងអស់អ្នកដែលមកជាមួយគាត់ដើម្បីបញ្ចុះឪពុករបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានបញ្ចុះសពឪពុករួចហើយ លោកយ៉ូសែបក៏ត្រឡប់ទៅស្រុកអេស៊ីព្ទវិញ រួមជាមួយពួកបងប្អូនរបស់លោក ព្រមទាំងអស់អ្នកដែលបានឡើងទៅជាមួយ ដើម្បីបញ្ចុះសពឪពុករបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានបញ្ចុះសពឪពុករួចហើយ លោកយ៉ូសែបវិលត្រឡប់ទៅស្រុកអេស៊ីបវិញជាមួយបងប្អូន និងអស់អ្នកដែលបានធ្វើដំណើរទៅបញ្ចុះសពឪពុកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចក្រោយដែលបានបញ្ចុះសពឪពុកហើយ នោះយ៉ូសែបត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ព្រមទាំងពួកបងប្អូន នឹងអស់អ្នកដែលបានឡើងទៅជាមួយ ដើម្បីនឹងបញ្ចុះសពឪពុកគាត់ផង។ អាល់គីតាប ក្រោយពីបានបញ្ចុះសពឪពុករួចហើយ យូសុះវិលត្រឡប់ទៅស្រុកអេស៊ីបវិញជាមួយបងប្អូន និងអស់អ្នកដែលបានធ្វើដំណើរទៅបញ្ចុះសពឪពុកគាត់។ |
គឺពួកកូនប្រុសរបស់គាត់បានយកគាត់ទៅដែនដីកាណាន ហើយបញ្ចុះគាត់ក្នុងរអាងភ្នំត្រង់ចម្ការនៅម៉ាក់ពេឡាទល់មុខម៉ាមរេ ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេតទុកជាទីបញ្ចុះសព។
កាលបងប្អូនរបស់យ៉ូសែបឃើញថាឪពុករបស់ពួកគេបានស្លាប់ហើយ ពួកគេក៏និយាយថា៖ “ប្រហែលជាយ៉ូសែបចងគំនុំនឹងពួកយើង ហើយមុខជាសងសឹកពួកយើងចំពោះអស់ទាំងការអាក្រក់ដែលពួកយើងបានប្រព្រឹត្តដល់វាមិនខាន”។