Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក្រោយ​ពី​បាន​បញ្ចុះ​សព​ឪពុក​រួច​ហើយ លោក​យ៉ូសែប​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ជា​មួយ​បងប្អូន និង​អស់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ក្រោយពី​បញ្ចុះ​ឪពុក​របស់គាត់​ហើយ យ៉ូសែប​ក៏​ត្រឡប់​ទៅ​អេហ្ស៊ីប​វិញ ជាមួយ​បងប្អូន​របស់គាត់ និង​អស់អ្នក​ដែល​មក​ជាមួយ​គាត់​ដើម្បី​បញ្ចុះ​ឪពុក​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ក្រោយ​ពី​បាន​បញ្ចុះ​សព​ឪពុក​រួច​ហើយ លោក​យ៉ូសែប​ក៏​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​លោក ព្រម​ទាំង​អស់​អ្នក​ដែល​បាន​ឡើង​ទៅ​ជា‌មួយ ដើម្បី​បញ្ចុះ​សព​ឪពុក​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​ក្រោយ​ដែល​បាន​បញ្ចុះ​សព​ឪពុក​ហើយ នោះ​យ៉ូសែប​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ព្រម​ទាំង​ពួក​បង​ប្អូន នឹង​អស់​អ្នក​ដែល​បាន​ឡើង​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ចុះ​សព​ឪពុក​គាត់​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក្រោយ​ពី​បាន​បញ្ចុះ​សព​ឪពុក​រួច​ហើយ យូសុះ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ជា​មួយ​បង‌ប្អូន និង​អស់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:14
2 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​គេ​បាន​យក​សព​លោក​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​ក្នុង​គុហា​នៅ​ចម្ការ​ម៉ាក‌ពេឡា ជា​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជា​ជន‌ជាតិ​ហេត សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព នៅ​ជិត​ម៉ាមរ៉េ ។


កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ឪពុក​របស់​គេ​ទទួល​មរណ‌ភាព​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​ស្អប់​យើង ព្រម​ទាំង​សង‌សឹក​នឹង​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ហើយ​មើល​ទៅ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម