ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 50:12 - ព្រះគម្ពីរខ្មែរសាកល

គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់យ៉ាកុប​បាន​ធ្វើ​សម្រាប់​គាត់ ដូចដែល​គាត់​បាន​បង្គាប់​ពួកគេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​យ៉ាង​នេះ​ដែល​កូន​ចៅ​របស់​លោក​យ៉ាកុប​បាន​ធ្វើ​សម្រេច​ជូន​លោក ដូច​ជា​លោក​បាន​ផ្តាំ​ទុក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូនៗ​របស់​លោក​យ៉ាកុប​នាំ​គ្នា​ធ្វើ​តាម​បណ្ដាំ​របស់​ឪពុក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​ចៅ​យ៉ាកុប​ក៏​ធ្វើ​សំរេច​ដល់​គាត់ ដូច​ជា​គាត់​បាន​ផ្តាំ​ទុក

សូមមើលជំពូក

អាល់គីតាប

កូនៗ​របស់​យ៉ាកកូប​នាំ​គ្នា​ធ្វើ​តាម​បណ្តាំ​របស់​ឪពុក

សូមមើលជំពូក



លោកុ‌ប្បត្តិ 50:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ជនជាតិកាណាន​ដែល​រស់នៅ​ស្រុក​នោះ​ឃើញ​ការកាន់ទុក្ខ​នៅ​លានបោកស្រូវនៃអ័ថាត់ ពួកគេ​ក៏​និយាយថា​៖ “នេះ​ជា​ការកាន់ទុក្ខ​ដ៏ខ្លោចផ្សា​របស់​ជនជាតិអេហ្ស៊ីប”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីនោះ​ថា អេបិល-មីសរ៉ែម ដែល​នៅ​ខាងនាយ​ទន្លេយ័រដាន់​។


គឺ​ពួក​កូនប្រុស​របស់គាត់​បាន​យក​គាត់​ទៅ​ដែនដី​កាណាន ហើយ​បញ្ចុះ​គាត់​ក្នុង​រអាងភ្នំ​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជនជាតិហេត​ទុកជា​ទី​បញ្ចុះសព​។


ពួកគេ​បាន​យក​សពអ្នកទាំងនោះ​មក​ស៊ីគែម​វិញ ហើយ​បញ្ចុះ​ក្នុង​រូងផ្នូរ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​របស់​ហេម័រ នៅ​ស៊ីគែម ដោយ​ប្រាក់​មួយចំនួន​។


ក្មេង​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ឪពុកម្ដាយ​របស់ខ្លួន​ក្នុង​ព្រះអម្ចាស់ ដ្បិត​ការធ្វើ​ដូច្នេះ​ជា​ការ​ត្រឹមត្រូវ​។