កាលអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ រូបេនក៏ទៅរួមដំណេកជាមួយប៊ីលហាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮអំពីការនោះដែរ។ យ៉ាកុបមានកូនប្រុសដប់ពីរនាក់:
លោកុប្បត្តិ 49:28 - ព្រះគម្ពីរខ្មែរសាកល ទាំងអស់នេះជាកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល ហើយនេះជាសេចក្ដីដែលឪពុករបស់ពួកគេបាននិយាយនឹងពួកគេ។ គាត់ឲ្យពរពួកគេ គឺឲ្យពរពួកគេម្នាក់ៗតាមពររបស់គេរៀងៗខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងអស់នេះជាកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ហើយនេះជាសេចក្ដីដែលឪពុករបស់គេបានពោលទៅគេ នៅពេលដែលលោកឲ្យពរ ដោយឲ្យពរគេម្នាក់ៗ តាមពរដែលគេស័ក្ដិសមនឹងទទួលរៀងៗខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងនោះជាកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែល។ លោកយ៉ាកុបបានផ្ដែផ្ដាំដូច្នេះ នៅពេលលោកឲ្យពរកូនទាំងដប់ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះជាពូជអំបូរអ៊ីស្រាអែលទាំង១២ គឺសេចក្ដីនេះហើយដែលឪពុកគេបានពោលទុក ក្នុងកាលដែលឲ្យពរដល់គេ គាត់ឲ្យពរដល់គ្រប់គ្នា តាមពរដែលគួរឲ្យដល់គេរៀងខ្លួន។ អាល់គីតាប អ្នកទាំងនោះ ជាកុលសម្ពន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រអែល។ យ៉ាកកូបបានផ្តែផ្តាំដូច្នេះ នៅពេលគាត់ឲ្យពរកូនទាំងដប់ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។ |
កាលអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ រូបេនក៏ទៅរួមដំណេកជាមួយប៊ីលហាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮអំពីការនោះដែរ។ យ៉ាកុបមានកូនប្រុសដប់ពីរនាក់:
យ៉ាកុបបង្គាប់ពួកគេទៀតថា៖ “យើងនឹងត្រូវបានប្រមូលទៅឯដូនតារបស់យើង។ ចូរបញ្ចុះយើងជាមួយដូនតារបស់យើង ក្នុងរអាងនៅចម្ការរបស់អេប្រុនជនជាតិហេត
គឺសេចក្ដីសន្យាដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងបានបម្រើព្រះយ៉ាងអស់ពីចិត្តទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមថានឹងទទួលបាន។ ព្រះរាជាអើយ ខ្ញុំព្រះបាទត្រូវពួកយូដាចោទប្រកាន់អំពីសេចក្ដីសង្ឃឹមនេះឯង។
ពីខ្ញុំ យ៉ាកុប ដែលជាបាវបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរដែលត្រូវបានកម្ចាត់កម្ចាយ។
ពេលនោះ ខ្ញុំបានឮចំនួនអ្នកដែលត្រូវបានបោះត្រា គឺអ្នកដែលត្រូវបានបោះត្រាពីគ្រប់ទាំងកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែល មាន ១៤៤ ០០០ នាក់: