ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:6 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ក៏​យក​ហ្វូងសត្វ​របស់ពួកគេ និង​ទ្រព្យសម្បត្តិ​របស់ពួកគេ​ដែល​រកបាន​នៅ​ដែនដី​កាណាន ហើយ​ទៅ​អេហ្ស៊ីប​។ យ៉ាកុប និង​ពូជពង្ស​ទាំងអស់​របស់គាត់​ដែល​នៅជាមួយ​គាត់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ស្រុក​កាណាន យក​ទៅ​ស្រុក​អេស៊ីព្ទ គឺ​លោក​យ៉ាកុប និង​ពូជ‌ពង្ស​របស់​លោក​ទាំង​អស់​ដែល​នៅ​ជា​មួយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក៏​នាំ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ស្រុក​កាណាន យក​ទៅ​ជា​មួយ​ដែរ។ លោក​យ៉ាកុប​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ទាំង​នាំ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​យក​ហ្វូង​សត្វ​នឹង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន ពី​កាល​នៅ​ស្រុក​កាណាន នាំ​ទៅ​ស្រុក​អេស៊ីព្ទ​ដែរ គឺ​យ៉ាកុប​នឹង​ពូជ​គាត់​ទាំង​អស់​គ្នា

សូមមើលជំពូក

អាល់គីតាប

គេ​ក៏​នាំ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ស្រុក​កាណាន យក​ទៅ​ជា​មួយ​ដែរ។ យ៉ាកកូប​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ទាំង​នាំ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះអង្គ​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖ “អ្នក​ត្រូវ​ដឹងជាប្រាកដ​ថា ពូជពង្ស​របស់អ្នក​នឹង​ជា​ជនអន្តោប្រវេសន៍​ក្នុង​ស្រុក​ដែល​មិនមែន​ជារបស់​ខ្លួន ហើយ​ត្រូវ​បម្រើ​អ្នកស្រុកនោះ​។ អ្នកស្រុកនោះ​នឹង​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ​។


គឺ​ពួក​កូនប្រុស​របស់គាត់ ពួក​ចៅប្រុស​របស់គាត់​ដែល​នៅជាមួយ​គាត់ ពួក​កូនស្រី​របស់គាត់ និង​ពួក​ចៅស្រី​របស់គាត់ ព្រមទាំង​ពូជពង្ស​ទាំងអស់​របស់គាត់ គាត់​នាំ​ទៅ​អេហ្ស៊ីប​ជាមួយ​គាត់​។


បន្ទាប់មក អ៊ីស្រាអែល​បាន​មក​ដល់​អេហ្ស៊ីប យ៉ាកុប​បាន​រស់នៅបណ្ដោះអាសន្ន​ក្នុង​ដែនដី​របស់​ហាំ​។


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ពីដំបូង​ប្រជារាស្ត្រ​របស់យើង​បាន​ចុះទៅ​អេហ្ស៊ីប ដើម្បី​រស់នៅបណ្ដោះអាសន្ន​នៅ​ទីនោះ​; ក្រោយមក ជនជាតិអាស្ស៊ីរី​បាន​សង្កត់សង្កិន​ពួកគេ​ដោយ​ឥតហេតុ​។


យ៉ាកុប​ក៏​ចុះ​ទៅ​អេហ្ស៊ីប​។ បន្ទាប់មក លោក​បាន​ស្លាប់ ហើយ​ដូនតា​របស់យើង​ក៏​ស្លាប់​ដែរ​។