គឺយ៉ាងនេះឯងដែលយ៉ាកុបបានរត់គេចជាមួយអ្វីៗទាំងអស់ដែលគាត់មាន។ គាត់ក៏ក្រោកឡើងឆ្លងទន្លេធំតម្រង់ឆ្ពោះទៅតំបន់ភ្នំកាឡាត។
លោកុប្បត្តិ 46:28 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបចាត់យូដាឲ្យទៅខាងមុខ ទៅឯយ៉ូសែប ដើម្បីនាំមុខគាត់ទៅកូសែន រួចពួកគេក៏ទៅដល់ស្រុកកូសែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីស្រាអែល បានចាត់យូដាឲ្យទៅមុន ទៅជួបលោកយ៉ូសែប ដើម្បីសួរផ្លូវដែលត្រូវនាំលោកចូលទៅក្នុងស្រុកកូសែន។ កាលគេចូលមកដល់ស្រុកកូសែន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានចាត់លោកយូដាឲ្យទៅតំបន់កូសែនមុនលោក។ ពេលក្រុមគ្រួសាររបស់លោកយ៉ាកុបទៅដល់តំបន់កូសែន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ចាត់យូដាទៅឯយ៉ូសែបជាមុន ដើម្បីនឹងសួរផ្លូវដែលទៅឯស្រុកកូសែន រួចគេទៅដល់ស្រុកកូសែននោះ អាល់គីតាប យ៉ាកកូបបានចាត់យូដា ឲ្យទៅតំបន់កូសែនមុនគាត់។ ពេលក្រុមគ្រួសាររបស់យ៉ាកកូបទៅដល់តំបន់កូសែន |
គឺយ៉ាងនេះឯងដែលយ៉ាកុបបានរត់គេចជាមួយអ្វីៗទាំងអស់ដែលគាត់មាន។ គាត់ក៏ក្រោកឡើងឆ្លងទន្លេធំតម្រង់ឆ្ពោះទៅតំបន់ភ្នំកាឡាត។
យូដាក៏និយាយនឹងអ៊ីស្រាអែលឪពុករបស់គាត់ថា៖ “សូមឲ្យក្មេងប្រុសនោះទៅជាមួយខ្ញុំចុះ នោះពួកយើងនឹងក្រោកឡើងចេញដំណើរទៅ ដើម្បីឲ្យពួកយើងមានជីវិតរស់ កុំឲ្យស្លាប់ឡើយ គឺទាំងពួកយើង លោកឪពុក និងកូនៗរបស់ពួកយើងផង។
លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន ដើម្បីបាននៅជិតខ្ញុំ គឺទាំងលោកឪពុក កូនរបស់លោកឪពុក និងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀមរបស់លោកឪពុក ហ្វូងគោរបស់លោកឪពុក និងអ្វីៗទាំងអស់ដែលលោកឪពុកមានផង។
អ្នករាល់គ្នាត្រូវឆ្លើយថា: ‘បាវបម្រើរបស់ព្រះករុណាជាអ្នកចិញ្ចឹមហ្វូងសត្វតាំងពីក្មេង រហូតដល់ឥឡូវនេះ គឺទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ’ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅក្នុងស្រុកកូសែន ដ្បិតអ្នកឃ្វាលចៀមទាំងអស់ជាទីស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប”៕
យ៉ូសែបចូលទៅទូលផារ៉ោនថា៖ “ឪពុក និងបងប្អូនរបស់ខ្ញុំព្រះបាទ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់ពួកគេ ហើយអ្វីៗទាំងអស់ដែលពួកគេមាន បានមកពីដែនដីកាណានហើយ។ មើល៍! ពួកគេនៅស្រុកកូសែន”។
យូដាអើយ បងប្អូនរបស់ឯងនឹងសរសើរឯង ដៃរបស់ឯងនឹងនៅលើ ករបស់ខ្មាំងសត្រូវឯង ពួកកូនប្រុសរបស់ឪពុកឯងនឹងក្រាបចុះនៅចំពោះឯង។