Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គាត់​ចាត់​យូដា​ទៅ​ឯ​យ៉ូសែប​ជា​មុន ដើម្បី​នឹង​សួរ​ផ្លូវ​ដែល​ទៅ​ឯ​ស្រុក​កូសែន រួច​គេ​ទៅ​ដល់​ស្រុក​កូសែន​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 យ៉ាកុប​ចាត់​យូដា​ឲ្យទៅ​ខាងមុខ ទៅឯ​យ៉ូសែប ដើម្បី​នាំមុខ​គាត់​ទៅ​កូសែន រួច​ពួកគេ​ក៏​ទៅដល់​ស្រុក​កូសែន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 លោក​អ៊ីស្រា‌អែល បាន​ចាត់​យូដា​ឲ្យ​ទៅ​មុន ទៅ​ជួប​លោក​យ៉ូសែប ដើម្បី​សួរ​ផ្លូវ​ដែល​ត្រូវ​នាំ​លោក​ចូល​ទៅ​ក្នុង​ស្រុក​កូសែន។ កាល​គេ​ចូល​មក​ដល់​ស្រុក​កូសែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា​ឲ្យ​ទៅ​តំបន់​កូសែន​មុន​លោក។ ពេល​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ទៅ​ដល់​តំបន់​កូសែន

សូមមើលជំពូក ចម្លង

អាល់គីតាប

28 យ៉ាកកូប​បាន​ចាត់​យូដា ឲ្យ​ទៅ​តំបន់​កូសែន​មុន​គាត់។ ពេល​ក្រុម​គ្រួសារ​របស់​យ៉ាកកូប​ទៅ​ដល់​តំបន់​កូសែន

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បាន​នាំ​យក​របស់​គាត់​ទាំង​អស់​រត់​ចេញ​ទៅ ក៏​ឆ្លង​កាត់​ទន្លេ ដំរង់​ឆ្ពោះ​មុខ​ទៅ​ឯ​ភ្នំ​កាឡាត​ទៅ។


នោះ​យូដា​ក៏​អង្វរ​អ៊ីស្រាអែល​ជា​ឪពុក​ថា សូម​ឲ្យ​កូន​កំឡោះ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀបចំ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ព្រម​ទាំង​លោក​ឪពុក ហើយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​នៅ​រស់ កុំ​ឲ្យ​ស្លាប់


លោក​ឪពុក​នឹង​បាន​នៅ​ក្នុង​ស្រុក​កូសែន ជា​ស្រុក​ជិត​ខ្ញុំ​នោះ គឺ​ទាំង​លោក​ឪពុក នឹង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ហើយ​នឹង​ហ្វូង​ចៀម ហ្វូង​គោ ព្រម​ទាំង​របស់​លោក​ឪពុក​ទាំង​ប៉ុន្មាន​ផង


នោះ​ត្រូវ​ឆ្លើយ​ថា​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ បាន​ធ្លាប់​ឃ្វាល​សត្វ​តាំង​តែ​ពី​ក្មេង​ដរាប​មក​ដល់​ឥឡូវ​នេះ ទាំង​យើង​ខ្ញុំ​នឹង​ឪពុក​យើង​ខ្ញុំ​ត​រៀង​មក​ផង នោះ​ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ក្នុង​ស្រុក​កូសែន​នោះ ពី​ព្រោះ​គ្រប់​អស់​ទាំង​អ្នក​គង្វាល​សត្វ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ។


យ៉ូសែប​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ឪពុក នឹង​បង​ប្អូន​ទូលបង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​ចៀម​ហ្វូង​គោ នឹង​របស់​ទ្រព្យ​ទាំង​អស់​មក​ផង មើល គេ​នៅ​ឯ​ស្រុក​កូសែន​ឯ​ណោះ


យូដា​អើយ ពួក​បង​ប្អូន​ឯង​នឹង​សរសើរ​ឯង ដៃ​ឯង​នឹង​ចាប់​កញ្ចឹង‌ក​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង ពួក​កូន​ឪពុក​ឯង​នឹង​ឱន​គោរព​ដល់​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម