រីឯអ្នកវិញ ចូរទទួលបង្គាប់ថា: ‘ចូរអ្នករាល់គ្នាធ្វើដូច្នេះ គឺចូរយករទេះពីដែនដីអេហ្ស៊ីបទៅជាមួយអ្នករាល់គ្នាសម្រាប់កូនៗរបស់អ្នករាល់គ្នា និងសម្រាប់ប្រពន្ធរបស់អ្នករាល់គ្នាចុះ ហើយយកឪពុករបស់អ្នករាល់គ្នាមកទីនេះ។
លោកុប្បត្តិ 45:27 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគេប្រាប់គាត់នូវពាក្យទាំងអស់ដែលយ៉ូសែបបានប្រាប់ពួកគេ ហើយគាត់ឃើញរទេះដែលយ៉ូសែបបានបញ្ជូនមកដើម្បីទទួលគាត់ នោះវិញ្ញាណរបស់យ៉ាកុបឪពុករបស់ពួកគេក៏ស្រស់ស្រាយឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលពួកគេជម្រាបលោកតាមគ្រប់ទាំងពាក្យរបស់លោកយ៉ូសែបដែលបានផ្តាំមក ហើយកាលលោកឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីបញ្ជិះលោកទៅ នោះទើបលោកយ៉ាកុបជាឪពុកបានភ្ញាក់ស្មារតី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេក៏ជម្រាបជូននូវសេចក្ដីទាំងប៉ុន្មានដែលលោកយ៉ូសែបបានផ្ដាំមក។ ពេលឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីដឹកលោកទៅស្រុកអេស៊ីប លោកយ៉ាកុប ជាឪពុក ក៏ភ្ញាក់ស្មារតីឡើងវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេជំរាបគាត់តាមគ្រប់ទាំងពាក្យរបស់យ៉ូសែប ដែលបានផ្តាំមក ហើយកាលគាត់ឃើញរទេះទាំងនោះ ដែលយ៉ូសែបឲ្យមកសំរាប់បញ្ជិះគាត់ទៅ នោះទើបយ៉ាកុបជាឪពុកបានភ្ញាក់ខ្លួនឡើង អាល់គីតាប ពួកគេក៏ជម្រាបជូននូវសេចក្តីទាំងប៉ុន្មានដែលយូសុះបានផ្តាំមក។ ពេលឃើញរទេះដែលយូសុះបញ្ជូនមក ដើម្បីដឹកគាត់ទៅស្រុកអេស៊ីប យ៉ាកកូប ជាឪពុកក៏ភ្ញាក់ស្មារតីឡើងវិញ |
រីឯអ្នកវិញ ចូរទទួលបង្គាប់ថា: ‘ចូរអ្នករាល់គ្នាធ្វើដូច្នេះ គឺចូរយករទេះពីដែនដីអេហ្ស៊ីបទៅជាមួយអ្នករាល់គ្នាសម្រាប់កូនៗរបស់អ្នករាល់គ្នា និងសម្រាប់ប្រពន្ធរបស់អ្នករាល់គ្នាចុះ ហើយយកឪពុករបស់អ្នករាល់គ្នាមកទីនេះ។
អ៊ីស្រាអែលនិយាយថា៖ “គ្រប់គ្រាន់ហើយ! យ៉ូសែបកូនប្រុសរបស់យើងនៅរស់នៅឡើយ យើងនឹងទៅមើលវាមុនយើងស្លាប់”៕
តើព្រះអង្គនឹងមិនធ្វើឲ្យយើងខ្ញុំមានជីវិតឡើងវិញម្ដងទៀត ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គអរសប្បាយក្នុងព្រះអង្គទេឬ?
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។