ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “ពួកយើងប្រាកដជាមានទោសដោយសារតែប្អូនប្រុសរបស់ពួកយើង ដែលពួកយើងបានឃើញទុក្ខវេទនាក្នុងចិត្តរបស់វា ពេលវាអង្វរពួកយើង ប៉ុន្តែពួកយើងមិនបានស្ដាប់ឡើយ ហេតុនេះហើយបានជាទុក្ខវេទនានេះធ្លាក់មកលើពួកយើង”។
លោកុប្បត្តិ 44:8 - ព្រះគម្ពីរខ្មែរសាកល មើល៍! ប្រាក់ដែលយើងខ្ញុំបានរកឃើញនៅមាត់បាវរបស់យើងខ្ញុំ ក៏យើងខ្ញុំបានយកពីដែនដីកាណានមកជូនលោកវិញដែរ។ ដូច្នេះ ឲ្យយើងខ្ញុំលួចប្រាក់ ឬមាសពីផ្ទះរបស់ចៅហ្វាយលោកដូចម្ដេចកើត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ យើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយ ដូច្នេះ ធ្វើដូចម្ដេចឲ្យយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់លោកទៅកើត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលយើងខ្ញុំឃើញប្រាក់នៅមាត់បាវស្រូវ យើងខ្ញុំបានយកប្រាក់នោះពីស្រុកកាណានមកជូនលោកវិញ ដូច្នេះ តើឲ្យយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះម្ចាស់របស់លោកដូចម្ដេចកើត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ដូចជាប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ នោះយើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយដែរ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់លោកមកបាន អាល់គីតាប ពេលយើងខ្ញុំឃើញប្រាក់នៅមាត់បាវស្រូវ យើងខ្ញុំបានយកប្រាក់នោះ ពីស្រុកកាណានមកជូនអ្នកវិញ ដូច្នេះ តើឲ្យយើងខ្ញុំលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់អ្នកដូចម្តេចកើត! |
ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “ពួកយើងប្រាកដជាមានទោសដោយសារតែប្អូនប្រុសរបស់ពួកយើង ដែលពួកយើងបានឃើញទុក្ខវេទនាក្នុងចិត្តរបស់វា ពេលវាអង្វរពួកយើង ប៉ុន្តែពួកយើងមិនបានស្ដាប់ឡើយ ហេតុនេះហើយបានជាទុក្ខវេទនានេះធ្លាក់មកលើពួកយើង”។
កាលនៅកន្លែងសំណាក់ ម្នាក់ក្នុងពួកគេបានបើកបាវរបស់ខ្លួនដើម្បីដាក់ចំណីឲ្យលារបស់ខ្លួន នោះគាត់ឃើញប្រាក់របស់ខ្លួន ហើយមើល៍! វានៅមាត់បាវរបស់ខ្លួន។
បន្ទាប់មក ពួកគេបានចាក់ស្រូវចេញពីបាវរបស់ពួកគេ មើល៍! ថង់ប្រាក់របស់ពួកគេម្នាក់ៗនៅក្នុងបាវរបស់ខ្លួន! នៅពេលពួកគេ និងឪពុកឃើញថង់ប្រាក់របស់ខ្លួន ពួកគេទាំងអស់គ្នាក៏ភ័យខ្លាច។
ចូរយកប្រាក់ទ្វេដងនៅដៃពួកឯង គឺសងប្រាក់ទាំងនោះដែលត្រឡប់មកនៅមាត់បាវរបស់ពួកឯងវិញ ដោយដៃពួកឯងផ្ទាល់ចុះ។ ប្រហែលនេះជាការច្រឡំទេ។
អ្នកទាំងនោះក៏ភ័យខ្លាច ពីព្រោះត្រូវគេនាំទៅផ្ទះរបស់យ៉ូសែប។ ពួកគេគិតថា៖ “ដោយសារតែប្រាក់ដែលត្រឡប់មកក្នុងបាវរបស់ពួកយើងពីលើកមុន បានជាគេនាំពួកយើងមកដើម្បីលូកដៃទាស់នឹងពួកយើង ហើយវាយសន្ធប់លើពួកយើង និងដើម្បីចាប់ពួកយើងធ្វើជាទាសករ ព្រមទាំងចាប់យកលារបស់ពួកយើងផង”។
ពួកគេនិយាយនឹងគាត់វិញថា៖ “ហេតុអ្វីបានជាលោកម្ចាស់នៃខ្ញុំនិយាយពាក្យដូច្នេះ? សូមឲ្យការទាំងនេះនៅឆ្ងាយពីបាវបម្រើរបស់លោក ដែលយើងខ្ញុំធ្វើរឿងដូច្នេះ។
គាត់ទូលសួរព្រះអង្គថា៖ “តើបទបញ្ជាណាខ្លះ?”។ ព្រះយេស៊ូវទ្រង់ឆ្លើយថា៖ “កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ភូតភរ
ដ្បិតបទបញ្ជាដែលថា: “កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចកុំលោភលន់” ព្រមទាំងបទបញ្ជាឯទៀតៗ ក៏សរុបមកក្នុងពាក្យនេះថា:“ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង”។