ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 44:5 - ព្រះគម្ពីរខ្មែរសាកល

តើ​នេះ​មិនមែន​ជាពែង​ដែល​ចៅហ្វាយ​របស់ខ្ញុំ​ផឹក​ពី​វា ហើយ​ទស្សទាយ​ដោយ​ប្រើ​វា​ទេ​ឬ​? អ្នករាល់គ្នា​បាន​ធ្វើអាក្រក់​ហើយ ដែល​ធ្វើ​ដូច្នេះ​!’”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​មិន​មែន​ជា​ពែង​ដែល​ចៅ‌ហ្វាយ​ខ្ញុំ​ផឹក និង​ប្រើ​សម្រាប់​ទស្សន៍​ទាយ​ទេ​ឬ? អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​អាក្រក់​ណាស់"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម្ចាស់​របស់​ខ្ញុំ​តែងតែ​ប្រើ​ពែង​សម្រាប់​ពិសា​ទឹក និង​សម្រាប់​ទស្សន៍‌ទាយ​ផង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​យក​មក​ដូច្នេះ?”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ពែង​នោះ​មិន​មែន​ជា​ពែង​ដែល​ចៅហ្វាយ​អញ​ផឹក ហើយ​ដែល​លោក​ប្រើ​សំរាប់​នឹង​ទាយ​ទេ​ឬ​អី ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​អាក្រក់​ណាស់។

សូមមើលជំពូក

អាល់គីតាប

ចៅ‌ហ្វាយ​របស់​ខ្ញុំ​តែង​តែ​ប្រើ​ពែង​សម្រាប់​ពិសា​ទឹក និង​សម្រាប់​ទស្សន៍​ទាយ​ផង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​យក​មក​ដូច្នេះ?”»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 44:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​តប​នឹង​គាត់​ថា​៖ “បើសិន​យើង​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ឯង សូម​នៅសិនទៅ ដ្បិត​យើង​បាន​ដឹងតាមការទស្សទាយ​ថា ព្រះយេហូវ៉ា​បាន​ប្រទានពរ​យើង​ដោយសារតែ​ឯង”។


យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “ការ​ដែល​ពួកឯង​បាន​ធ្វើ​នេះ​ជា​អ្វី​? តើ​ពួកឯង​មិន​ដឹង​ថា​មនុស្ស​ដូច​យើង​នេះ ចេះ​ទស្សទាយ​ទេ​ឬ​?”។


នៅពេល​អ្នកគ្រប់គ្រងផ្ទះ​តាម​ពួកគេ​ទាន់ គាត់​ក៏​និយាយ​ពាក្យ​ទាំងនេះ​នឹង​ពួកគេ​។