ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 44:34 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ តើ​ខ្ញុំ​នឹង​ឡើងទៅ​ឯ​ឪពុក​របស់ខ្ញុំ​ដូចម្ដេចកើត ប្រសិនបើ​ក្មេងប្រុស​នេះ​មិន​នៅជាមួយ​ខ្ញុំ​? ក្រែងលោ​ខ្ញុំ​ឃើញ​ការ​អាក្រក់​ដែល​នឹង​កើតឡើង​ដល់​ឪពុក​របស់ខ្ញុំ”៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា‌មួយ​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ជួប​ឪពុក​វិញ​បាន? ខ្ញុំ​ប្របាទ​ខ្លាច​ក្រែង​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ប្អូន​ពៅ​មិន​ទៅ​ជា​មួយ ខ្ញុំ​ប្របាទ​មិន​អាច​ទៅ​ជួប​មុខ​ឪពុក​វិញ​បាន​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មិន​ចង់​ឃើញ​ឪពុក​ខ្ញុំ​ប្របាទ​មាន​ទុក្ខ​វេទនា​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា​មួយ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​បាន ខ្លាច​ក្រែង​ខ្ញុំ​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ប្អូន​ពៅ​មិន​ទៅ​ជា​មួយ ខ្ញុំ​មិន​អាច​ទៅ​ជួប​មុខ​ឪពុក​វិញ​បាន​ទេ ដ្បិត​ខ្ញុំ​មិន​ចង់​ឃើញ​ឪពុក​ខ្ញុំ​មាន​ទុក្ខ​វេទនា​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 44:34
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវនេះ សូមឲ្យ​បាវបម្រើ​របស់លោក​នៅ​ជា​ទាសករ​របស់​លោកម្ចាស់​នៃខ្ញុំ ជំនួស​ក្មេងប្រុស​នេះ​វិញ ហើយ​ឲ្យ​ក្មេងប្រុស​នេះ​ឡើងទៅ​ជាមួយ​ពួក​បងប្រុស​របស់វា​វិញ​ផង​។


ពេលនោះ យ៉ូសែប​ទប់ចិត្ត​នៅចំពោះ​អស់អ្នក​ដែល​ឈរ​នៅជិត​គាត់​លែងបាន ក៏​ស្រែកឡើងថា​៖ “ចូរឲ្យ​មនុស្ស​ទាំងអស់​ចេញ​ពី​ខ្ញុំ​ទៅ​!”។ ដូច្នេះ គ្មាន​អ្នកណា​នៅ​ជាមួយ​គាត់​ទេ ពេល​យ៉ូសែប​បង្ហាញឲ្យ​ពួក​បងប្អូន​ស្គាល់​ខ្លួន​។


ចំណង​នៃ​សេចក្ដីស្លាប់​បាន​រុំព័ទ្ធ​ខ្ញុំ ហើយ​ការឈឺចាប់​នៃ​ស្ថានមនុស្សស្លាប់​បាន​ចាប់​ខ្ញុំ​; ខ្ញុំ​ជួប​ទុក្ខវេទនា និង​ទុក្ខព្រួយ​។


ទុក្ខវេទនា និង​ការសង្កត់សង្កិន​បាន​ចាប់​ទូលបង្គំ យ៉ាងណាមិញ សេចក្ដីបង្គាប់​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​។