ប៉ុន្តែយូដាតបនឹងគាត់ថា៖ “បុរសនោះបានព្រមានពួកយើងយ៉ាងម៉ឺងម៉ាត់ថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’។
លោកុប្បត្តិ 44:23 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែលោកមានប្រសាសន៍នឹងបាវបម្រើរបស់លោកថា: ‘ប្រសិនបើប្អូនប្រុសពៅរបស់ពួកឯងមិនចុះមកជាមួយពួកឯងទេ ពួកឯងនឹងមិនឃើញមុខយើងទៀតឡើយ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំប្របាទថា "បើប្អូនពៅរបស់អ្នករាល់គ្នាមិនចុះមកជាមួយទេ នោះអ្នករាល់គ្នាមិនអាចជួបមុខខ្ញុំទៀតបានឡើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម្ចាស់មានប្រសាសន៍មកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកបានមានប្រសាសន៍មកយើងខ្ញុំប្របាទថា បើប្អូនពៅមិនចុះមកជាមួយទេ នោះយើងខ្ញុំមិនបានឃើញមុខលោកទៀត អាល់គីតាប ចៅហ្វាយនិយាយមកយើងខ្ញុំទៀតថា “បើប្អូនពៅរបស់អ្នករាល់គ្នាមិនមកទេនោះ អ្នករាល់គ្នាមិនអាចជួបមុខខ្ញុំបានទៀតឡើយ”។ |
ប៉ុន្តែយូដាតបនឹងគាត់ថា៖ “បុរសនោះបានព្រមានពួកយើងយ៉ាងម៉ឺងម៉ាត់ថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’។
ប៉ុន្តែបើសិនលោកឪពុកមិនឲ្យទៅទេ ពួកយើងក៏មិនចុះទៅដែរ ដ្បិតបុរសនោះបាននិយាយនឹងពួកយើងថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’”។
យើងខ្ញុំបានជម្រាបលោកម្ចាស់នៃខ្ញុំថា: ‘ក្មេងប្រុសនោះមិនអាចចាកចេញពីឪពុកវាបានឡើយ។ បើសិនវាចាកចេញពីឪពុកវា ឪពុកវានឹងស្លាប់’។
“នៅពេលយើងខ្ញុំបានឡើងទៅដល់ឪពុករបស់ខ្ញុំដែលជាបាវបម្រើរបស់លោក យើងខ្ញុំក៏ប្រាប់គាត់តាមពាក្យរបស់លោកម្ចាស់នៃខ្ញុំ។