Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:5 - ព្រះគម្ពីរខ្មែរសាកល

5 ប៉ុន្តែ​បើសិន​លោកឪពុក​មិន​ឲ្យទៅ​ទេ ពួកយើង​ក៏មិន​ចុះទៅ​ដែរ ដ្បិត​បុរស​នោះ​បាន​និយាយ​នឹង​ពួកយើង​ថា​: ‘ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ឡើយ លុះត្រាតែ​ប្អូនប្រុស​របស់ពួកឯង​មក​ជាមួយ​ពួកឯង’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ យើង​ខ្ញុំ​នឹង​មិន​ចុះ​ទៅ​ឡើយ ដ្បិត​លោក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា "ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ លើក​តែ​ប្អូន​របស់​ឯង​មក​ជា‌មួយ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប៉ុន្តែ បើ​លោក​ឪពុក​មិន​ឲ្យ​វា​ទៅ​ទេ​នោះ កូន​ក៏​មិន​ទៅ​ដែរ ដ្បិត​លោក​នោះ​មាន​ប្រសាសន៍​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ​នោះ កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ នោះ​យើង​ខ្ញុំ​ក៏​មិន​ចុះ​ទៅ​ដែរ ពី​ព្រោះ​អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​លែង​បាន​ឃើញ​មុខ​អញ​ទៀត​ហើយ លើក​តែ​ប្អូន​ឯង​មក​ជា​មួយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប៉ុន្តែ បើ​លោក​ឪពុក​មិន​ឲ្យ​វា​ទៅ​ទេ​នោះ កូន​ក៏​មិន​ទៅ​ដែរ ដ្បិត​អ្នក​នោះ​និយាយ​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ​នោះ កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកឯង​នឹង​ត្រូវបាន​ពិសោធ​ដោយ​ការនេះ គឺដោយនូវ​ព្រះជន្ម​របស់​ផារ៉ោន ពួកឯង​នឹង​ចេញ​ពី​ទីនេះ​មិនបានឡើយ លុះត្រាតែ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មកដល់​ទីនេះ​សិន​។


រួច​ពួកឯង​ត្រូវ​នាំ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មក​ជួប​យើង ដើម្បីឲ្យ​ពាក្យសម្ដី​របស់ពួកឯង​ត្រូវបាន​បញ្ជាក់ថាពិត នោះ​ពួកឯង​មិន​ស្លាប់​ឡើយ”។ ពួកគេ​ក៏​ធ្វើ​ដូច្នោះ​។


ប៉ុន្តែ​យ៉ាកុប​និយាយថា​៖ “កូនប្រុស​របស់យើង​ចុះទៅ​ជាមួយ​ពួកឯង​មិនបានឡើយ ដ្បិត​បងប្រុស​របស់វា​បាន​ស្លាប់​ហើយ នៅសល់​តែ​វា​ប៉ុណ្ណោះ​។ បើសិន​វា​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ពួកឯង​ទៅ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ”៕


ប៉ុន្តែ​យូដា​តប​នឹង​គាត់​ថា​៖ “បុរស​នោះ​បាន​ព្រមាន​ពួកយើង​យ៉ាងម៉ឺងម៉ាត់​ថា​: ‘ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ឡើយ លុះត្រាតែ​ប្អូនប្រុស​របស់ពួកឯង​មក​ជាមួយ​ពួកឯង’។


បើសិន​លោកឪពុក​ព្រម​ឲ្យ​ប្អូនប្រុស​ទៅ​ជាមួយ​ពួកយើង ពួកយើង​នឹង​ចុះទៅ​ទិញ​ស្បៀងអាហារ​សម្រាប់​លោកឪពុក​។


អ៊ីស្រាអែល​និយាយថា​៖ “ហេតុអ្វីបានជា​ពួកឯង​ធ្វើទុក្ខ​យើង​ដោយ​ប្រាប់​បុរស​នោះ​ថា ពួកឯង​មាន​ប្អូនប្រុស​ម្នាក់ទៀត​ដូច្នេះ​?”។


ប៉ុន្តែ​លោក​មានប្រសាសន៍​នឹង​បាវបម្រើ​របស់លោក​ថា​: ‘ប្រសិនបើ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មិន​ចុះមក​ជាមួយ​ពួកឯង​ទេ ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ទៀត​ឡើយ’។


ក្រោយមក ឪពុក​របស់យើងខ្ញុំ​ប្រាប់ថា​: ‘ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​បន្តិច​សម្រាប់​ពួកយើង​មក’។


ប៉ុន្តែ​យើងខ្ញុំ​ឆ្លើយថា​: ‘ពួកយើង​មិនអាច​ចុះទៅ​បានឡើយ ទាល់តែ​ប្អូនប្រុស​ពៅ​ទៅ​ជាមួយ​ពួកយើង ទើប​ពួកយើង​ទៅ​បាន ពីព្រោះ​ពួកយើង​មិនអាច​ឃើញ​មុខ​បុរស​នោះ​បានឡើយ ប្រសិនបើ​ប្អូនប្រុស​ពៅ​របស់ពួកយើង​មិន​ទៅ​ជាមួយ​ពួកយើង’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម