Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:22 - ព្រះគម្ពីរខ្មែរសាកល

22 យើងខ្ញុំ​បាន​ជម្រាប​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘ក្មេងប្រុស​នោះ​មិនអាច​ចាកចេញ​ពី​ឪពុក​វា​បានឡើយ​។ បើសិន​វា​ចាកចេញ​ពី​ឪពុក​វា ឪពុកវា​នឹង​ស្លាប់’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា "ក្មេង​នោះ​មិន​អាច​ឃ្លាត​ចេញ​ពី​ឪពុកវា​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពីឪពុក នោះ​លោក​មុខ​ជា​ស្លាប់​មិន​ខាន"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា “ប្អូន​ប្រុស​របស់​យើង​ខ្ញុំ​ពុំ​អាច​ឃ្លាត​ចេញ​ពី​ឪពុក​បាន​ឡើយ បើ​វា​ឃ្លាត​ចេញ​នោះ ឪពុក​យើង​ខ្ញុំ​មុខ​ជា​ទទួល​មរណ‌ភាព​មិន​ខាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​ម្ចាស់​វិញ​ថា កូន​នោះ​នឹង​ឃ្លាត​ចេញ​ពី​ឪពុក​មក​មិន​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពី​គាត់ នោះ​គាត់​នឹង​ស្លាប់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 យើង​ខ្ញុំ​បាន​ជម្រាប​ចៅ‌ហ្វាយ​ថា “ប្អូន​ប្រុស​របស់​យើង​ខ្ញុំ​ពុំ​អាច​ឃ្លាត​ចេញ​ពី​ឪពុក​បាន​ឡើយ បើ​វា​ឃ្លាត​ចេញ​នោះ ឪពុក​យើង​ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​យ៉ាកុប​និយាយថា​៖ “កូនប្រុស​របស់យើង​ចុះទៅ​ជាមួយ​ពួកឯង​មិនបានឡើយ ដ្បិត​បងប្រុស​របស់វា​បាន​ស្លាប់​ហើយ នៅសល់​តែ​វា​ប៉ុណ្ណោះ​។ បើសិន​វា​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ពួកឯង​ទៅ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ”៕


លោក​ក៏​មានប្រសាសន៍​នឹង​បាវបម្រើ​របស់លោក​ថា​: ‘ចូរ​នាំ​វា​មក​ឯ​យើង ដើម្បីឲ្យ​យើង​បាន​ឃើញ​វា​ផ្ទាល់ភ្នែក​ផង’។


ប៉ុន្តែ​លោក​មានប្រសាសន៍​នឹង​បាវបម្រើ​របស់លោក​ថា​: ‘ប្រសិនបើ​ប្អូនប្រុស​ពៅ​របស់ពួកឯង​មិន​ចុះមក​ជាមួយ​ពួកឯង​ទេ ពួកឯង​នឹង​មិន​ឃើញ​មុខ​យើង​ទៀត​ឡើយ’។


“ដូច្នេះ​ឥឡូវនេះ ប្រសិនបើ​ខ្ញុំ​ត្រឡប់ទៅ​ឯ​ឪពុក​របស់ខ្ញុំ​ដែលជា​បាវបម្រើ​របស់លោក​វិញ ហើយ​ក្មេងប្រុស​នេះ​ដែល​ជីវិត​របស់ឪពុកខ្ញុំ​បាន​ចង​ជាមួយ​ជីវិត​របស់វា មិន​នៅជាមួយ​យើងខ្ញុំ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម