លោកុប្បត្តិ 44:10 - ព្រះគម្ពីរខ្មែរសាកល គាត់និយាយថា៖ “បើដូច្នេះ ចូរឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ! បើឃើញមាននៅនឹងអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ រីឯអ្នកឯទៀតគ្មានទោសទេ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកនោះពោលថា៖ «ដូច្នេះ សូមឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា អ្នកនោះត្រូវធ្វើជាបាវបម្រើរបស់ខ្ញុំ តែអ្នកឯទៀតនឹងបានរួចខ្លួន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះតបថា៖ «អ៊ីចឹងក៏បាន ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នករាល់គ្នា! បើខ្ញុំរកឃើញពែងក្នុងបាវអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ ប៉ុន្តែ អ្នកឯទៀតៗនឹងបានរួចខ្លួន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកនោះនិយាយថា ដូច្នេះសូមឲ្យបានដូចជាពាក្យអ្នកចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា ឲ្យអ្នកនោះត្រូវធ្វើជាបាវខ្ញុំចុះ តែអ្នកឯទៀតនឹងបានរួចទោសវិញ អាល់គីតាប បុរសនោះតបថា៖ «អ៊ីចឹងក៏បាន ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នករាល់គ្នា! បើខ្ញុំរកឃើញពែងក្នុងបាវអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ ប៉ុន្តែ អ្នកឯទៀតៗនឹងបានរួចខ្លួន»។ |
ប៉ុន្តែយ៉ូសែបនិយាយថា៖ “សូមឲ្យការនេះនៅឆ្ងាយពីយើង ដែលយើងធ្វើដូច្នេះ! មនុស្សដែលគេបានរកឃើញពែងនៅក្នុងដៃគាត់ គឺអ្នកនោះហើយ នឹងធ្វើជាទាសកររបស់យើង រីឯអ្នកឯទៀត ចូរទៅឯឪពុករបស់ពួកឯងវិញដោយសុខសាន្តចុះ”។
ឥឡូវនេះ សូមឲ្យបាវបម្រើរបស់លោកនៅជាទាសកររបស់លោកម្ចាស់នៃខ្ញុំ ជំនួសក្មេងប្រុសនេះវិញ ហើយឲ្យក្មេងប្រុសនេះឡើងទៅជាមួយពួកបងប្រុសរបស់វាវិញផង។
បើឃើញមាននៅនឹងអ្នកណាក្នុងពួកបាវបម្រើរបស់លោក សូមឲ្យអ្នកនោះស្លាប់ចុះ ហើយយើងខ្ញុំក៏នឹងធ្វើជាទាសកររបស់លោកម្ចាស់នៃខ្ញុំដែរ”។