Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បុរស​នោះ​តប​ថា៖ «អ៊ីចឹង​ក៏​បាន ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា! បើ​ខ្ញុំ​រក​ឃើញ​ពែង​ក្នុង​បាវ​អ្នក​ណា អ្នក​នោះ​នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​នឹង​បាន​រួច​ខ្លួន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 គាត់​និយាយថា​៖ “បើដូច្នេះ ចូរឲ្យបាន​ដូច​ពាក្យ​របស់អ្នករាល់គ្នា​ចុះ​! បើ​ឃើញមាន​នៅនឹង​អ្នកណា អ្នកនោះ​នឹង​ទៅជា​ទាសករ​របស់​ខ្ញុំ រីឯ​អ្នកឯទៀត​គ្មានទោស​ទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តែ​អ្នក​នោះ​ពោល​ថា៖ «ដូច្នេះ សូម​ឲ្យ​បាន​ដូច​ពាក្យ​របស់​អ្នក​រាល់​គ្នា​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​របស់​ខ្ញុំ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ខ្លួន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​អ្នក​នោះ​និយាយ​ថា ដូច្នេះ​សូម​ឲ្យ​បាន​ដូច​ជា​ពាក្យ​អ្នក​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា ឲ្យ​អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ខ្ញុំ​ចុះ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ទោស​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បុរស​នោះ​តប​ថា៖ «អ៊ីចឹង​ក៏​បាន ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា! បើ​ខ្ញុំ​រក​ឃើញ​ពែង​ក្នុង​បាវ​អ្នក​ណា អ្នក​នោះ​នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​នឹង​បាន​រួច​ខ្លួន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ប្រញាប់‌ប្រញាល់​ទម្លាក់​បាវ​ស្រូវ​រៀងៗ​ខ្លួន​ចុះ​មក​ដី ហើយ​ស្រាយ​មាត់​បាវ។


លោក​យ៉ូសែប​ប្រកែក​ថា៖ «ទេ ខ្ញុំ​ធ្វើ​ដូច្នោះ​មិន​កើត​ទេ គឺ​មាន​តែ​ម្ចាស់​បាវ​ដែល​គេ​រក​ឃើញ​ពែង​ប៉ុណ្ណោះ នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ។ រីឯ​អ្នក​រាល់​គ្នា ចូរ​វិល​ត្រឡប់​ទៅ​រក​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។


ដូច្នេះ សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់​នៅ​ទី​នេះ ជំនួស​ប្អូន។ សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​វា​វិល​ទៅ​វិញ​ជា​មួយ​បងៗ ដោយ​អនុ‌គ្រោះ​ផង។


ក្នុង​ចំណោម​យើង​ខ្ញុំ បើ​លោក​ម្ចាស់​រក​ឃើញ​ថា អ្នក​ណា​លួច​យក​ពែង អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ហើយ​សូម​យក​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាសករ​ចុះ!»។


ប៉ុន្តែ បើ​ហេតុ‌ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ថ្ងៃ អ្នក​សម្លាប់​ចោរ​នឹង​ត្រូវ​មាន​ទោស។ ត្រូវ​ពិន័យ​ចោរ តែ​បើ​ចោរ​នោះ​គ្មាន​អ្វី​បង់​ទេ ត្រូវ​លក់​គេ​ជា​ទាសករ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម