Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តែ​អ្នក​នោះ​ពោល​ថា៖ «ដូច្នេះ សូម​ឲ្យ​បាន​ដូច​ពាក្យ​របស់​អ្នក​រាល់​គ្នា​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​របស់​ខ្ញុំ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ខ្លួន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 គាត់​និយាយថា​៖ “បើដូច្នេះ ចូរឲ្យបាន​ដូច​ពាក្យ​របស់អ្នករាល់គ្នា​ចុះ​! បើ​ឃើញមាន​នៅនឹង​អ្នកណា អ្នកនោះ​នឹង​ទៅជា​ទាសករ​របស់​ខ្ញុំ រីឯ​អ្នកឯទៀត​គ្មានទោស​ទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បុរស​នោះ​តប​ថា៖ «អ៊ីចឹង​ក៏​បាន ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា! បើ​ខ្ញុំ​រក​ឃើញ​ពែង​ក្នុង​បាវ​អ្នក​ណា អ្នក​នោះ​នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​នឹង​បាន​រួច​ខ្លួន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​អ្នក​នោះ​និយាយ​ថា ដូច្នេះ​សូម​ឲ្យ​បាន​ដូច​ជា​ពាក្យ​អ្នក​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា ឲ្យ​អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ខ្ញុំ​ចុះ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ទោស​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បុរស​នោះ​តប​ថា៖ «អ៊ីចឹង​ក៏​បាន ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា! បើ​ខ្ញុំ​រក​ឃើញ​ពែង​ក្នុង​បាវ​អ្នក​ណា អ្នក​នោះ​នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​នឹង​បាន​រួច​ខ្លួន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ គេ​ក៏​ប្រញាប់‌ប្រញាល់​ដាក់​បាវ​ស្រូវ​ចុះ​មក​ដី ហើយ​ស្រាយ​មាត់​បាវ​គ្រប់​គ្នា។


ប៉ុន្ដែ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជាបាវ​បម្រើ​របស់​ខ្ញុំ រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ឪពុករប​ស់​អ្នក​រាល់​គ្នា​ដោយ​សុខ‌សាន្ត​ចុះ»។


ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ប្របាទ​នៅ​បម្រើ​លោក​ម្ចាស់​ជំនួស​ក្មេង​នេះ​ចុះ ដើម្បី​ឲ្យ​វា​ឡើង​ទៅ​វិញ​ជា‌មួយ​ពួក​បងៗ។


បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​នឹង​ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​លោក!»


ប៉ុន្ដែ បើ​ថ្ងៃ​រះ​ហើយ អ្នក​សម្លាប់​ចោរ​នឹង​ត្រូវ​មាន​ទោស ដ្បិត​ចោរ​ត្រូវ​តែ​សង។ ប្រសិន‌បើ​វា​គ្មាន​អ្វី​សោះ នោះ​ត្រូវ​លក់​ខ្លួន​វា​ឲ្យ​ធួន​នឹង​របស់​ដែល​វា​បាន​លួច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម