គាត់និយាយទៀតថា៖ “មើល៍! យើងបានឮថាមានស្រូវនៅអេហ្ស៊ីប។ ចូរចុះទៅទីនោះ ហើយទិញស្រូវពីទីនោះមកសម្រាប់ពួកយើងទៅ ដើម្បីឲ្យពួកយើងមានជីវិតរស់ គឺកុំឲ្យស្លាប់ឡើយ”។
លោកុប្បត្តិ 43:4 - ព្រះគម្ពីរខ្មែរសាកល បើសិនលោកឪពុកព្រមឲ្យប្អូនប្រុសទៅជាមួយពួកយើង ពួកយើងនឹងចុះទៅទិញស្បៀងអាហារសម្រាប់លោកឪពុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបយើងខ្ញុំព្រមចុះទៅទិញស្បៀងអាហារយកមកជូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបកូនសុខចិត្តចុះទៅរកទិញស្បៀងអាហារមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើលោកឪពុកឲ្យប្អូនទៅជាមួយ នោះយើងខ្ញុំនឹងទៅទិញស្បៀងអាហារយកមកជូន អាល់គីតាប ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបកូនសុខចិត្តចុះទៅរកទិញស្បៀងអាហារមក។ |
គាត់និយាយទៀតថា៖ “មើល៍! យើងបានឮថាមានស្រូវនៅអេហ្ស៊ីប។ ចូរចុះទៅទីនោះ ហើយទិញស្រូវពីទីនោះមកសម្រាប់ពួកយើងទៅ ដើម្បីឲ្យពួកយើងមានជីវិតរស់ គឺកុំឲ្យស្លាប់ឡើយ”។
នៅពេលពួកគេបានហូបស្រូវដែលយកមកពីអេហ្ស៊ីបអស់ហើយ ឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “ចូរត្រឡប់ទៅទិញស្បៀងអាហារខ្លះសម្រាប់ពួកយើងមក”។
ប៉ុន្តែយូដាតបនឹងគាត់ថា៖ “បុរសនោះបានព្រមានពួកយើងយ៉ាងម៉ឺងម៉ាត់ថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’។
ប៉ុន្តែបើសិនលោកឪពុកមិនឲ្យទៅទេ ពួកយើងក៏មិនចុះទៅដែរ ដ្បិតបុរសនោះបាននិយាយនឹងពួកយើងថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’”។
ប៉ុន្តែយើងខ្ញុំឆ្លើយថា: ‘ពួកយើងមិនអាចចុះទៅបានឡើយ ទាល់តែប្អូនប្រុសពៅទៅជាមួយពួកយើង ទើបពួកយើងទៅបាន ពីព្រោះពួកយើងមិនអាចឃើញមុខបុរសនោះបានឡើយ ប្រសិនបើប្អូនប្រុសពៅរបស់ពួកយើងមិនទៅជាមួយពួកយើង’។