នៅពេលយ៉ូសែបឃើញពួកបងប្រុសរបស់ខ្លួន គាត់ក៏ស្គាល់ពួកគេ ប៉ុន្តែគាត់ធ្វើដូចជាអ្នកដទៃដាក់ពួកគេ ហើយនិយាយកាចនឹងពួកគេ ដោយសួរថា៖ “ពួកឯងមកពីណា?”។ ពួកគេឆ្លើយថា៖ “យើងខ្ញុំមកពីដែនដីកាណាន ដើម្បីទិញស្បៀងអាហារ”។
លោកុប្បត្តិ 43:33 - ព្រះគម្ពីរខ្មែរសាកល ពួកគេអង្គុយនៅចំពោះយ៉ូសែប តាមលំដាប់បងប្អូន គឺកូនច្បង ហើយប្អូនតាមប្អូន អ្នកទាំងនោះក៏មើលមុខគ្នាទៅវិញទៅមក ទាំងភ្ញាក់ផ្អើល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកគេអង្គុយទល់មុខលោក គេអង្គុយតាមលំដាប់ គឺបងច្បងតាមបងច្បង ហើយប្អូនពៅតាមប្អូនពៅ អ្នកទាំងនោះគេក៏ឆ្ងល់ទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនរបស់លោកយ៉ូសែបអង្គុយបរិភោគ នៅទល់មុខលោក តាមលំដាប់លំដោយអាយុរបស់គេ គឺចាប់តាំងពីអ្នកចាស់ជាងគេរហូតដល់អ្នកក្មេងជាងគេ ម្នាក់ៗចេះតែសម្លឹងមុខគ្នាទៅវិញទៅមក ទាំងងឿងឆ្ងល់យ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបងប្អូនគាត់ក៏អង្គុយនៅមុខគាត់ដោយលំដាប់ គឺបងច្បងតាមបងច្បង ហើយប្អូនពៅតាមប្អូនពៅ អ្នកទាំងនោះគេក៏ឆ្ងល់ទាំងអស់គ្នា អាល់គីតាប បងប្អូនរបស់យូសុះអង្គុយបរិភោគ នៅទល់មុខគាត់ តាមលំដាប់លំដោយអាយុរបស់គេ គឺចាប់តាំងពីអ្នកចាស់ជាងគេ រហូតដល់អ្នកក្មេងជាងគេ ម្នាក់ៗចេះតែសម្លឹងមុខគ្នាទៅវិញទៅមក ទាំងងឿងឆ្ងល់យ៉ាងខ្លាំង។ |
នៅពេលយ៉ូសែបឃើញពួកបងប្រុសរបស់ខ្លួន គាត់ក៏ស្គាល់ពួកគេ ប៉ុន្តែគាត់ធ្វើដូចជាអ្នកដទៃដាក់ពួកគេ ហើយនិយាយកាចនឹងពួកគេ ដោយសួរថា៖ “ពួកឯងមកពីណា?”។ ពួកគេឆ្លើយថា៖ “យើងខ្ញុំមកពីដែនដីកាណាន ដើម្បីទិញស្បៀងអាហារ”។
អ្នកគ្រប់គ្រងផ្ទះបានឆែកឆេរ ចាប់ផ្ដើមពីអ្នកចាស់ជាងគេ ហើយចប់ត្រឹមអ្នកក្មេងជាងគេ នោះក៏រកឃើញពែងនៅក្នុងបាវរបស់បេនយ៉ាមីន។
យ៉ូសែបប្រាប់ឪពុកថា៖ “លោកឪពុកអើយ មិនមែនដូច្នេះទេ ដ្បិតនេះជាកូនច្បង! ត្រូវដាក់ដៃស្ដាំរបស់លោកឪពុកលើក្បាលរបស់វាវិញ”។
នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។