ពួកគេតបនឹងយ៉ូសែបថា៖ “ទេ! លោកម្ចាស់នៃខ្ញុំអើយ! បាវបម្រើរបស់លោកបានមក ដើម្បីទិញស្បៀងអាហារទេ។
លោកុប្បត្តិ 43:20 - ព្រះគម្ពីរខ្មែរសាកល ពួកគេនិយាយថា៖ “ឱលោកម្ចាស់នៃខ្ញុំអើយ លើកមុនយើងខ្ញុំពិតជាចុះមកដើម្បីទិញស្បៀងអាហារមែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱលោកម្ចាស់ខ្ញុំអើយ លើកមុនយើងខ្ញុំបានចុះមកទិញស្បៀងអាហារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «សូមទោសលោកម្ចាស់ យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្ដងរួចមកហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱលោកម្ចាស់ខ្ញុំអើយ កាលមុននោះយើងខ្ញុំបានចុះមកទិញស្បៀងអាហារ អាល់គីតាប «សូមទោសលោក យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្តងរួចមកហើយ។ |
ពួកគេតបនឹងយ៉ូសែបថា៖ “ទេ! លោកម្ចាស់នៃខ្ញុំអើយ! បាវបម្រើរបស់លោកបានមក ដើម្បីទិញស្បៀងអាហារទេ។
កាលនៅកន្លែងសំណាក់ ម្នាក់ក្នុងពួកគេបានបើកបាវរបស់ខ្លួនដើម្បីដាក់ចំណីឲ្យលារបស់ខ្លួន នោះគាត់ឃើញប្រាក់របស់ខ្លួន ហើយមើល៍! វានៅមាត់បាវរបស់ខ្លួន។
បន្ទាប់មក ពួកគេបានចាក់ស្រូវចេញពីបាវរបស់ពួកគេ មើល៍! ថង់ប្រាក់របស់ពួកគេម្នាក់ៗនៅក្នុងបាវរបស់ខ្លួន! នៅពេលពួកគេ និងឪពុកឃើញថង់ប្រាក់របស់ខ្លួន ពួកគេទាំងអស់គ្នាក៏ភ័យខ្លាច។
ប៉ុន្តែនៅពេលយើងខ្ញុំបានទៅដល់កន្លែងសំណាក់ យើងខ្ញុំក៏បើកបាវរបស់យើងខ្ញុំ នោះមើល៍! ប្រាក់របស់យើងខ្ញុំម្នាក់ៗនៅមាត់បាវរបស់ខ្លួន គឺប្រាក់របស់យើងខ្ញុំគ្រប់ចំនួន ដូច្នេះយើងខ្ញុំក៏យកវាមកវិញនៅក្នុងដៃរបស់យើងខ្ញុំហើយ។
ប៉ុន្តែយូដាតបនឹងគាត់ថា៖ “បុរសនោះបានព្រមានពួកយើងយ៉ាងម៉ឺងម៉ាត់ថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’។
ពួកគេតបថា៖ “បុរសនោះសាកសួរយ៉ាងលម្អិតអំពីពួកយើង និងអំពីក្រុមគ្រួសាររបស់ពួកយើងថា: ‘តើឪពុករបស់ពួកឯងនៅរស់ឬទេ? តើពួកឯងមានប្អូនប្រុសឯទៀតឬទេ?’។ ដូច្នេះ ពួកយើងក៏ប្រាប់លោកតាមសំណួរទាំងនេះ។ តើពួកយើងអាចដឹងច្បាស់យ៉ាងដូចម្ដេចថា លោកនឹងនិយាយថា: ‘ចូរនាំប្អូនប្រុសរបស់ពួកឯងចុះមក’ នោះ?”។