Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:20 - អាល់គីតាប

20 «សូម​ទោស​លោក យើង​ខ្ញុំ​ធ្លាប់​មក​រក​ទិញ​ស្បៀង​នៅ​ទី​នេះ​ម្តង​រួច​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ពួកគេ​និយាយថា​៖ “ឱ​លោកម្ចាស់​នៃខ្ញុំ​អើយ លើកមុន​យើងខ្ញុំ​ពិតជាចុះមក​ដើម្បី​ទិញ​ស្បៀងអាហារ​មែន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 «ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ លើក​មុនយើង​ខ្ញុំ​បាន​ចុះ​មក​ទិញ​ស្បៀង​អាហារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 «សូម​ទោស​លោក​ម្ចាស់ យើង​ខ្ញុំ​ធ្លាប់​មក​រក​ទិញ​ស្បៀង​នៅ​ទី​នេះ​ម្ដង​រួច​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ កាល​មុន​នោះ​យើង​ខ្ញុំ​បាន​ចុះ​មក​ទិញ​ស្បៀង​អាហារ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​តប​វិញ​ថា៖ «ទេ លោក​ម្ចាស់! យើង​ខ្ញុំ​មក​នេះ ដើម្បី​សុំ​ទិញ​ស្បៀង​ទេ​តើ។


លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ​យក​ស្មៅ​ឲ្យ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។


បងៗ​របស់​យូសុះ​ទាំង​ដប់​នាក់ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​រក​ទិញ​ស្រូវ​នៅ​ស្រុក​អេស៊ីប


ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។


ពេល​មក​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ខិត​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​យូសុះ ហើយ​ពោល​ទៅ​គាត់​ថា៖


ប៉ុន្តែ ពេល​ទៅ​ដល់​កន្លែង​សម្រាក យើង​ខ្ញុំ​ស្រាយ​បាវ ក៏​ឃើញ​ប្រាក់​រៀងៗ​ខ្លួន​នៅ​ក្នុង​នោះ គ្រប់​ចំនួន។ យើង​ខ្ញុំ​បាន​យក​ប្រាក់​នេះ​មក​ជូន​វិញ


យូដា​តប​ថា៖ «អ្នក​នោះ​បាន​ប្រាប់​កូនៗ​យ៉ាង​ច្បាស់​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ​នោះ កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ!”។


ពួក​គេ​តប​វិញ​ថា៖ «គាត់​បាន​ជំរឹត​សួរ​ចម្លើយ​ពួក​កូន​ឲ្យ​និយាយ​រៀប​រាប់​អំពី​ពួក​កូន និង​អំពី​ញាតិ​សន្តាន​របស់​យើង​ថា “ឪពុក​អ្នក​រាល់​គ្នា​នៅ​រស់​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​មាន​ប្អូន​ទេ?” ពួក​កូន​ត្រូវ​តែ​ឆ្លើយ​នឹង​សំនួរ​របស់​គាត់។ ពួក​កូន​មិន​នឹក​ស្មាន​ថា គាត់​នឹង​ប្រាប់​ឲ្យ​យើង​នាំ​ប្អូន​ទៅ​ស្រុក​អេស៊ីប​ដូច្នេះ​ឡើយ»។


ស្ត្រី​ម្នាក់​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ និង​ស្ត្រី​ម្នាក់​នេះ រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា។ នៅ​ពេល​ដែល​ស្ត្រី​នេះ​ស្នាក់​នៅ​ជា​មួយ ខ្ញុំ​សំរាល​បាន​កូន​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម