ប៉ុន្តែយ៉ូសែបនិយាយនឹងពួកគេថា៖ “ទេ! ពួកឯងបានមក ដើម្បីសង្កេតមើលចំណុចខ្សោយរបស់ស្រុកនេះ”។
លោកុប្បត្តិ 42:15 - ព្រះគម្ពីរខ្មែរសាកល ពួកឯងនឹងត្រូវបានពិសោធដោយការនេះ គឺដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងនឹងចេញពីទីនេះមិនបានឡើយ លុះត្រាតែប្អូនប្រុសពៅរបស់ពួកឯងមកដល់ទីនេះសិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងល្បងលចិត្តពួកឯងដូច្នេះ គឺដរាបណាផារ៉ោននៅមានព្រះជន្ម នោះអ្នករាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកលែងតែនាំប្អូនពៅរបស់ពួកឯងមកដល់ទីនេះសិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាព្រះចៅផារ៉ោននៅមានព្រះជន្ម ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងល្បងសាកឯងរាល់គ្នាមើលដូច្នេះ គឺអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកតែប្អូនពៅឯងបានមកឯណេះសិន អាល់គីតាប ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាស្តេចហ្វៀរ៉អ៊ូននៅមានជីវិត ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ! |
ប៉ុន្តែយ៉ូសែបនិយាយនឹងពួកគេថា៖ “ទេ! ពួកឯងបានមក ដើម្បីសង្កេតមើលចំណុចខ្សោយរបស់ស្រុកនេះ”។
ចូរចាត់ម្នាក់ពីចំណោមពួកឯងឲ្យទៅ ហើយយកប្អូនប្រុសរបស់ពួកឯងមកវិញ រីឯអ្នកផ្សេងទៀតត្រូវជាប់ឃុំឃាំងសិន ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានពិសោធ ថាតើមានសេចក្ដីពិតក្នុងពួកឯងឬយ៉ាងណា។ បើមិនដូច្នោះទេ ដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងពិតជាអ្នកស៊ើបការណ៍មែន”។
រួចពួកឯងត្រូវនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានបញ្ជាក់ថាពិត នោះពួកឯងមិនស្លាប់ឡើយ”។ ពួកគេក៏ធ្វើដូច្នោះ។
“បុរសម្នាក់ជាចៅហ្វាយនៅស្រុកនោះ បាននិយាយកាចនឹងពួកយើង ហើយចាត់ទុកពួកយើងជាអ្នកដែលស៊ើបការណ៍ស្រុកនោះ។
រួចចូរនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង នោះយើងនឹងដឹងថាពួកឯងមិនមែនជាអ្នកស៊ើបការណ៍ទេ គឺពួកឯងជាមនុស្សទៀងត្រង់វិញ។ យើងនឹងប្រគល់បងប្អូនរបស់ពួកឯងឲ្យពួកឯងវិញ ហើយពួកឯងក៏អាចធ្វើជំនួញនៅក្នុងស្រុកនេះបានដែរ’”។
នៅពេលយ៉ូសែបឃើញពួកបងប្រុសរបស់ខ្លួន គាត់ក៏ស្គាល់ពួកគេ ប៉ុន្តែគាត់ធ្វើដូចជាអ្នកដទៃដាក់ពួកគេ ហើយនិយាយកាចនឹងពួកគេ ដោយសួរថា៖ “ពួកឯងមកពីណា?”។ ពួកគេឆ្លើយថា៖ “យើងខ្ញុំមកពីដែនដីកាណាន ដើម្បីទិញស្បៀងអាហារ”។
ប៉ុន្តែយូដាតបនឹងគាត់ថា៖ “បុរសនោះបានព្រមានពួកយើងយ៉ាងម៉ឺងម៉ាត់ថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’។
ប៉ុន្តែបើសិនលោកឪពុកមិនឲ្យទៅទេ ពួកយើងក៏មិនចុះទៅដែរ ដ្បិតបុរសនោះបាននិយាយនឹងពួកយើងថា: ‘ពួកឯងនឹងមិនឃើញមុខយើងឡើយ លុះត្រាតែប្អូនប្រុសរបស់ពួកឯងមកជាមួយពួកឯង’”។
ប៉ុន្តែបងប្អូនរបស់ខ្ញុំអើយ ដែលសំខាន់ជាងគេ គឺកុំឲ្យស្បថ មិនថាដោយអាងមេឃក្ដី ដោយអាងផែនដីក្ដី ឬដោយអាងពាក្យសម្បថណាផ្សេងទៀតក្ដី។ ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាជា “មែន” គឺ “មែន” ហើយ “ទេ” គឺ “ទេ” ដើម្បីកុំឲ្យអ្នករាល់គ្នាបានធ្លាក់ទៅក្រោមការជំនុំជម្រះ។