Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:16 - ព្រះគម្ពីរខ្មែរសាកល

16 ចូរ​ចាត់​ម្នាក់​ពីចំណោម​ពួកឯង​ឲ្យទៅ ហើយ​យក​ប្អូនប្រុស​របស់ពួកឯង​មកវិញ រីឯ​អ្នកផ្សេងទៀត​ត្រូវ​ជាប់ឃុំឃាំង​សិន ដើម្បីឲ្យ​ពាក្យសម្ដី​របស់ពួកឯង​ត្រូវបាន​ពិសោធ ថា​តើ​មាន​សេចក្ដីពិត​ក្នុង​ពួកឯង​ឬយ៉ាងណា​។ បើ​មិន​ដូច្នោះ​ទេ ដោយនូវ​ព្រះជន្ម​របស់​ផារ៉ោន ពួកឯង​ពិតជា​អ្នកស៊ើបការណ៍​មែន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក តែ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន ដើម្បី​ល្បង​មើល​ឲ្យ​ដឹង​ថា ពាក្យ​សម្ដី​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​ស្បថ​នឹង​ព្រះ​ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ពិត​ជា​អ្នក​សង្កេត‌ការណ៍​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​ហៅ​ប្អូន​ពៅ​ពួក​ឯង​មក រីឯ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន។ ធ្វើ​ដូច្នេះ យើង​នឹង​ដឹង​ថា​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​មុខ​ជា​ដឹង​ថា ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប‌ការណ៍​មែន។ សូម​ព្រះចៅ​ផារ៉ោន​ធ្វើ​ជា​សាក្សី!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ចូរ​ឯង​ចាត់​គ្នា​ឯង​ម្នាក់​ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​មក តែ​ត្រូវ​ចង​ឯង​រាល់​គ្នា​ទុក​នៅ​ទី​នេះ ដើម្បី​នឹង​ល្បង​សាក​មើល​ចំពោះ​ពាក្យ​សំដី​ឯង​ឲ្យ​ដឹង​ជា​និយាយ​ពិត​ឬ​ទេ បើ​មិន​ពិត​ទេ នោះ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​មែន

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​ហៅ​ប្អូន​ពៅ​ពួក​ឯង​មក រីឯ​ឯង​រាល់​គ្នា ត្រូវ​នៅ​ជាប់​គុក​សិន។ ធ្វើ​ដូច្នេះ យើង​នឹង​ដឹង​ថា ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​មុខ​ជា​ដឹង​ថា ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប​ការ​មែន។ សូម​ស្តេច​ហ្វៀរ៉អ៊ូន​ធ្វើ​ជា​សាក្សី!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:16
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យើងខ្ញុំ​ទាំងអស់គ្នា​ជា​កូនប្រុស​របស់​បុរស​ម្នាក់ យើងខ្ញុំ​ជា​មនុស្ស​ទៀងត្រង់ យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ”។


“បុរស​ម្នាក់​ជា​ចៅហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​កាច​នឹង​ពួកយើង ហើយ​ចាត់ទុក​ពួកយើង​ជា​អ្នកដែល​ស៊ើបការណ៍​ស្រុក​នោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម