ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 41:54 - ព្រះគម្ពីរខ្មែរសាកល

នោះ​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​ក៏​ចាប់ផ្ដើម​មកដល់ ដូចដែល​យ៉ូសែប​បាន​និយាយ​។ មាន​ទុរ្ភិក្ស​កើតឡើង​នៅ​ប្រទេស​ទាំងអស់ ប៉ុន្តែ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល​មាន​អាហារ​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ប្រាំពីរ​ឆ្នាំ​ដែល​កើត​មាន​អំណត់​ក៏​ចូល​មក​ដល់ ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ ពេល​នោះ កើត​មាន​អំណត់​នៅ​គ្រប់​ស្រុក​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​មាន​ស្បៀង​អាហារ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ​ក៏​ចាប់​ផ្ដើម​កើត​មាន ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​គ្រប់​ប្រទេស​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីប​ទាំង​មូល​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ឆ្នាំ​អំណត់​ទាំង​៧​ក៏​ចាប់​តាំង​ផ្តើម​ឡើង ដូច​ជា​យ៉ូសែប​បាន​ទាយ​មែន ក៏​មាន​អំណត់​នៅ​គ្រប់​ស្រុក​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​មាន​ស្បៀង​អាហារ​វិញ

សូមមើលជំពូក

អាល់គីតាប

ទុរ្ភិក្ស​ប្រាំ​ពីរ​ឆ្នាំ​ក៏​ចាប់​ផ្តើម​កើត​មាន ដូច​យូសុះ​និយាយ​មែន។ នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​គ្រប់​ប្រទេស​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីប​ទាំង​មូល មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 41:54
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គោញី​ស្គម ហើយ​អាក្រក់មើល​ទាំង​ប្រាំពីរ​នោះ​ដែល​ឡើងមក​តាមក្រោយ គឺ​ប្រាំពីរ​ឆ្នាំ រីឯ​កួរស្រូវ​ប្រាំពីរ​ទទេ ដែល​ស្លោក​ដោយ​ខ្យល់ទិសខាងកើត គឺ​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​។


ប៉ុន្តែ​ក្រោយពី​នោះ​មក នឹង​មាន​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​កើតឡើង ហើយ​អស់ទាំង​ភាពសម្បូរហូរហៀរ​នៅក្នុង​ដែនដី​អេហ្ស៊ីប​នឹង​ត្រូវបាន​ភ្លេច ពីព្រោះ​ទុរ្ភិក្ស​នឹង​បំផ្លាញ​ទឹកដី​នេះ​។


ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ​ដែល​មក​ដល់​ដែនដី​អេហ្ស៊ីប ក៏​ផុត​ទៅ


គាត់​និយាយ​ទៀត​ថា​៖ “មើល៍! យើង​បាន​ឮ​ថា​មាន​ស្រូវ​នៅ​អេហ្ស៊ីប​។ ចូរ​ចុះទៅ​ទីនោះ ហើយ​ទិញស្រូវ​ពី​ទីនោះ​មក​សម្រាប់​ពួកយើង​ទៅ ដើម្បីឲ្យ​ពួកយើង​មានជីវិតរស់ គឺ​កុំឲ្យ​ស្លាប់​ឡើយ”។


ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។


ខ្ញុំ​នឹង​ផ្គត់ផ្គង់​លោកឪពុក​នៅ​ទីនោះ ក្រែងលោ​លោកឪពុក អ្នកផ្ទះ​របស់លោកឪពុក និង​អ្វីៗ​ទាំងអស់​ដែល​លោកឪពុក​មាន ជួបការខ្វះខាត ដ្បិត​នៅ​មាន​ទុរ្ភិក្ស​ប្រាំ​ឆ្នាំ​ទៀត”’។


នៅគ្រានោះ គ្មាន​ស្បៀងអាហារ​នៅលើ​ផែនដី​ទាំងមូល​ទេ ពីព្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​ទឹកដី​អេហ្ស៊ីប និង​ទឹកដី​កាណាន​ក៏​បាន​ហិនហោច​ដោយសារតែ​ទុរ្ភិក្ស​។


ព្រះអង្គ​បាន​ហៅ​ទុរ្ភិក្ស​មក​លើ​ស្រុក​នោះ ព្រះអង្គ​បាន​បំផ្លាញ​ស្បៀងអាហារ​ទាំងអស់​។


ក្រោយមក មាន​ទុរ្ភិក្ស និង​ទុក្ខវេទនា​យ៉ាងខ្លាំង​កើតមាន​នៅ​អេហ្ស៊ីប និង​កាណាន​ទាំងមូល ហើយ​ដូនតា​របស់យើង​រក​ស្បៀងអាហារ​មិន​បាន​ឡើយ​។