យ៉ូសែបទូលផារ៉ោនថា៖ “មិនមែនខ្ញុំព្រះបាទទេ គឺព្រះនឹងផ្ដល់ចម្លើយអំពីសេចក្ដីសុខសាន្តរបស់ផារ៉ោន”។
លោកុប្បត្តិ 41:39 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “ដោយព្រោះព្រះបានឲ្យអ្នកដឹងសេចក្ដីទាំងអស់នេះ ដូច្នេះគ្មានអ្នកណាដែលមានការយល់ច្បាស់ និងមានប្រាជ្ញាដូចអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ព្រះបានបង្ហាញឲ្យលោកដឹងសេចក្ដីទាំងនេះហើយ គ្មានអ្នកណាមានតម្រិះប្រាជ្ញាដូចជាលោកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់បានបង្ហាញឲ្យលោកដឹងហេតុការណ៍ទាំងនេះហើយ គឺគ្មាននរណាម្នាក់មានប្រាជ្ញាវាងវៃដូចលោកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា ដែលព្រះបានសំដែងឲ្យឯងដឹងសេចក្ដីទាំងនេះ នោះគ្មានអ្នកណាមានដំរិះមានប្រាជ្ញាដូចឯងនេះទេ អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនប្រាប់យូសុះថា៖ «អុលឡោះបានបង្ហាញឲ្យអ្នកដឹងហេតុការណ៍ទាំងនេះហើយ គឺគ្មាននរណាម្នាក់មានប្រាជ្ញាវាងវៃដូចអ្នកទេ។ |
យ៉ូសែបទូលផារ៉ោនថា៖ “មិនមែនខ្ញុំព្រះបាទទេ គឺព្រះនឹងផ្ដល់ចម្លើយអំពីសេចក្ដីសុខសាន្តរបស់ផារ៉ោន”។
យ៉ូសែបទូលផារ៉ោនថា៖ “សុបិនរបស់ផារ៉ោនគឺតែមួយទេ។ ព្រះបានប្រាប់ផារ៉ោនអំពីអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។
“គឺសេចក្ដីនេះឯងដែលខ្ញុំព្រះបាទបានទូលផារ៉ោនថា ព្រះបានឲ្យផារ៉ោនទតឃើញអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។
“ដូច្នេះ សូមឲ្យផារ៉ោនជ្រើសរើសមនុស្សដែលមានការយល់ច្បាស់ និងមានប្រាជ្ញា ហើយតាំងអ្នកនោះលើដែនដីអេហ្ស៊ីបចុះ។
មនុស្សត្រូវបានសរសើរតាមសុភនិច្ឆ័យរបស់ខ្លួន ប៉ុន្តែអ្នកដែលមានចិត្តវៀចវេរនឹងទទួលសេចក្ដីមើលងាយ។
ពួកមេដឹកនាំនៃសូអានជាមនុស្សល្ងីល្ងើយ៉ាងខ្លាំង ទីប្រឹក្សាដ៏មានបញ្ញារបស់ផារ៉ោនផ្ដល់សេចក្ដីប្រឹក្សាល្ងង់ខ្លៅ។ តើអ្នករាល់គ្នាអាចទូលទៅផារ៉ោនយ៉ាងដូចម្ដេចថា៖ “ខ្ញុំព្រះបាទជាកូនចៅអ្នកប្រាជ្ញ គឺជាកូនចៅស្ដេចពីបុរាណ”?
ដំណើររឿងដែលព្រះរាជាទ្រង់សួរនេះ ពិបាកណាស់ គ្មានអ្នកណាអាចបង្ហាញដំណើររឿងនេះនៅចំពោះព្រះរាជាបានឡើយ លើកលែងតែបណ្ដាព្រះដែលមិនមានលំនៅជាមួយសាច់ឈាមប៉ុណ្ណោះ”។
ស្ដេចក៏ដំឡើងយសស័ក្ដិដានីយ៉ែល ហើយប្រទានអំណោយដ៏វិសេសយ៉ាងច្រើនដល់គាត់ ក៏ឲ្យគាត់គ្រប់គ្រងលើខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតាំងគាត់ជាប្រធានលើអស់ទាំងអ្នកប្រាជ្ញនៃបាប៊ីឡូនផង។