ពួកគេឆ្លើយថា៖ “យើងបានយល់សប្តិឃើញយល់សប្តិ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ”។ យ៉ូសែបនិយាយនឹងពួកគេថា៖ “តើការកាត់ស្រាយមិនមែនមកពីព្រះទេឬ? សូមប្រាប់ខ្ញុំមក”។
លោកុប្បត្តិ 41:15 - ព្រះគម្ពីរខ្មែរសាកល ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “យើងបានយល់សប្តិឃើញយល់សប្តិមួយ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ។ យើងបានឮអំពីអ្នកថា អ្នកស្ដាប់យល់សប្តិ ហើយអាចកាត់ស្រាយវាបាន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយបានឡើយ ហើយយើងបានឮថា ពេលគេតំណាលសប្តិប្រាប់អ្នក អ្នកអាចកាត់ស្រាយបាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេតំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា យើងបានយល់សប្តិ តែគ្មានអ្នកណាចេះកាត់សោះ ឥឡូវបានឮនិយាយពីឯងថា ឯងចេះកាត់សប្តិបាន អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍មកកាន់យូសុះថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេដំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។ |
ពួកគេឆ្លើយថា៖ “យើងបានយល់សប្តិឃើញយល់សប្តិ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ”។ យ៉ូសែបនិយាយនឹងពួកគេថា៖ “តើការកាត់ស្រាយមិនមែនមកពីព្រះទេឬ? សូមប្រាប់ខ្ញុំមក”។
លុះព្រឹកឡើង ទ្រង់មានអំពល់ក្នុងវិញ្ញាណរបស់ទ្រង់ ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅហៅអស់ទាំងគ្រូធ្មប់ និងអស់ទាំងហោរាចារ្យនៃអេហ្ស៊ីបមក។ រួចផារ៉ោនក៏រៀបរាប់សុបិនរបស់ទ្រង់ដល់ពួកគេ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយថ្វាយផារ៉ោនបានឡើយ។
ព្រះយេហូវ៉ាស្និទ្ធស្នាលនឹងអ្នកដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គទ្រង់ធ្វើឲ្យគេស្គាល់សម្ពន្ធមេត្រីរបស់ព្រះអង្គ។
ស្ដេចមានរាជឱង្ការនឹងពួកគេថា៖ “យើងបានយល់សប្តិឃើញយល់សប្តិមួយ ហើយវិញ្ញាណរបស់យើងមានអំពល់ ដោយព្រោះចង់ដឹងអំពីយល់សប្តិនោះ”។
“នេះហើយជាយល់សប្តិដែលយើងនេប៊ូក្នេសាជាស្ដេច បានឃើញ។ រីឯអ្នកវិញ បេលថិស្សាសារអើយ ចូរប្រាប់ការកាត់ស្រាយមក ដ្បិតអស់ទាំងអ្នកប្រាជ្ញនៃអាណាចក្ររបស់យើង មិនអាចឲ្យយើងដឹងការកាត់ស្រាយនេះបានទេ មានតែអ្នកប៉ុណ្ណោះដែលអាចធ្វើបាន ដ្បិតវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក”។
“បេលថិស្សាសារដែលជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថាមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក ហើយគ្មានអាថ៌កំបាំងណាមួយពិបាកសម្រាប់អ្នក ដូច្នេះចូរប្រាប់និមិត្តនៃយល់សប្តិដែលយើងបានឃើញ និងការកាត់ស្រាយនៃយល់សប្តិនេះចុះ!
ពីព្រោះវិញ្ញាណដ៏វិសេស និងចំណេះដឹង ព្រមទាំងការយល់ដឹង ការកាត់ស្រាយយល់សប្តិ ការដោះប្រស្នា និងការដោះស្រាយបញ្ហាដ៏លំបាក ឃើញមាននៅក្នុងគាត់ គឺនៅក្នុងដានីយ៉ែលដែលស្ដេចបានប្រទានឈ្មោះគាត់ថា បេលថិស្សាសារ។ ឥឡូវនេះ សូមហៅដានីយ៉ែលមក ហើយគាត់នឹងបង្ហាញការបកស្រាយនោះ”។
យើងបានឮអំពីអ្នកថា វិញ្ញាណរបស់បណ្ដាព្រះនៅក្នុងអ្នក ហើយភាពយល់ច្បាស់ និងការយល់ដឹង ព្រមទាំងប្រាជ្ញាដ៏វិសេសឃើញមាននៅក្នុងអ្នក។
យ៉ាងណាមិញ យើងបានឮអំពីអ្នកថា អ្នកអាចផ្ដល់ការកាត់ស្រាយ ហើយដោះស្រាយបញ្ហាដ៏លំបាកបាន។ ឥឡូវនេះ ប្រសិនបើអ្នកអាចអានសំណេរនេះ ហើយឲ្យយើងដឹងការបកស្រាយបាន នោះអ្នកនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងកអ្នក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។