Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​ចេះ​កាត់​សោះ ឥឡូវ​បាន​ឮ​និយាយ​ពី​ឯង​ថា ឯង​ចេះ​កាត់​សប្តិ​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​វា​បាន​ឡើយ​។ យើង​បាន​ឮ​អំពី​អ្នក​ថា អ្នក​ស្ដាប់​យល់សប្តិ ហើយអាច​កាត់ស្រាយ​វា​បាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​បាន​ឡើយ ហើយ​យើង​បានឮ​ថា ពេល​គេ​តំណាល​សប្តិ​ប្រាប់​អ្នក អ្នក​អាច​កាត់​ស្រាយ​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​តំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​មក​កាន់​យូសុះ​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​ដំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឆ្លើយ​ថា យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​នឹង​កាត់​ស្រាយ​ឲ្យ​បាន​សោះ នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា សេចក្ដី​សំរាយ​ស្រេច​នៅ​ព្រះ​ទេ​តើ សូម​លោក​ប្រាប់​សប្តិ​នោះ​មក​ខ្ញុំ​មើល។


លុះ​ព្រឹក​ឡើង​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ណាស់ ទើប​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​ហោរ នឹង​ពួក​អ្នក​ប្រាជ្ញ នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ទ្រង់​សំដែង​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​បាន​ឡើយ។


ទ្រង់​ក៏​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​គ្រា​សាការី ជា​អ្នក​យល់​ក្នុង​ការ​ជាក់‌ស្តែង​ពី​ព្រះ​ត​ទៅ ហើយ​នៅ​វេលា ដែល​ទ្រង់​ស្វែង​រក​ព្រះ‌យេហូវ៉ា អស់​រវាង​ប៉ុណ្ណា នោះ​ព្រះ​ក៏​បាន​ធ្វើ​ឲ្យ​ទ្រង់​បាន​ចំរើន​ឡើង​យូរ​ប៉ុណ្ណោះ​ដែរ។


សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ទ្រង់​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​សេចក្ដី​សញ្ញា​របស់​ទ្រង់


រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​គេ​ថា អញ​បាន​យល់​សប្តិ ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង ដោយ​ចង់​ដឹង​ន័យ​ក្នុង​សប្តិ​នោះ


យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។


ឱ​បេល‌ថិស្សា‌សារ​ជា​មេ​នៃ​ពួក​គ្រូ​មន្ត‌អាគម​អើយ ដោយ​ព្រោះ​យើង​ដឹង​ថា មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ថា​គ្មាន​ការ​អាថ៌‌កំបាំង​ណា ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ឡើយ បាន​ជា​យើង​សូម​ឲ្យ​អ្នក​ប្រាប់​ពី​ការ​ជាក់​ស្តែង ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង


ពី​ព្រោះ​ឃើញ​ថា មាន​វិញ្ញាណ​យ៉ាង​វិសេស មាន​ដំរិះ នឹង​យោបល់ ក៏​មាន​ចំណេះ​ចេះ​កាត់​ស្រាយ​សប្តិ នឹង​ដោះ​ស្រាយ​ប្រស្នា ហើយ​កែ​សេចក្ដី​ដ៏​ជ្រាល‌ជ្រៅ នៅ​ក្នុង​ខ្លួន​អ្នក​នោះ ដែល​ស្តេច​ទ្រង់​ប្រទាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​ដានី‌យ៉ែល​នោះ​មក​ឥឡូវ លោក​នឹង​បក​ប្រែ​សេចក្ដី​ថ្វាយ​ទ្រង់។


យើង​បាន​ឮ​និយាយ​ពី​លោក​ថា មាន​វិញ្ញាណ​នៃ​ពួក​ព្រះ​សណ្ឋិត​លើ​លោក ហើយ​ថា​មាន​ពន្លឺ យោបល់ នឹង​ប្រាជ្ញា​ស្រួច‌ស្រាល់​នៅ​ក្នុង​ខ្លួន​លោក


ប៉ុន្តែចំណែក​លោក យើង​បាន​ឮ​ថា លោក​ប៉ិន‌ប្រសប់​នឹង​ប្រែ​សេចក្ដី ហើយ​កែ​ន័យ​ដ៏​ជ្រាល‌ជ្រៅ​បាន ឥឡូវ​នេះ បើ​លោក​អាច​នឹង​មើល​អក្សរ​នេះ ហើយ​ប្រែ​ន័យ​សេចក្ដី​ឲ្យ​យើង​ស្តាប់​បាន នោះ​លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក​ផង ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម