ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 39:11 - ព្រះគម្ពីរខ្មែរសាកល

ថ្ងៃមួយ​មានកើតឡើងដូច្នេះ​: នៅពេល​យ៉ូសែប​ចូលទៅ​ក្នុង​ផ្ទះ​ដើម្បី​ធ្វើ​ការងារ​របស់គាត់ គ្មាន​មនុស្ស​ណាម្នាក់​ក្នុង​ពួក​អ្នកផ្ទះ​នៅក្នុង​ផ្ទះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ថ្ងៃ​មួយ កាល​លោក​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ផ្ទះ ហើយ​គ្មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ផ្ទះ​សោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ លោក​យ៉ូសែប​បាន​ចូល​ទៅ​បំពេញ​កិច្ចការ​របស់​លោក​នៅ​ក្នុង​ផ្ទះ ពេល​នោះ គ្មាន​អ្នក​បម្រើ​ណា​នៅ​ក្នុង​ផ្ទះ​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​កាល​១​ថ្ងៃ​នោះ គាត់​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ផ្ទះ ហើយ​គ្មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ផ្ទះ​សោះ

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​មួយ យូសុះ​បាន​ចូល​ទៅ​បំពេញ​កិច្ចការ​របស់​គាត់​នៅ​ក្នុង​ផ្ទះ ពេល​នោះ គ្មាន​អ្នក​បម្រើ​ណា​នៅ​ក្នុង​ផ្ទះ​ទេ

សូមមើលជំពូក



លោកុ‌ប្បត្តិ 39:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបីជា​នាង​និយាយ​នឹង​យ៉ូសែប​ជា​រៀងរាល់ថ្ងៃ​ក៏ដោយ ក៏​គាត់​មិន​ព្រម​ស្ដាប់តាម​នាង ដើម្បី​រួមដំណេក​ជាមួយ​នាង ឬ​នៅ​ជាមួយ​នាង​ឡើយ​។


នោះ​ប្រពន្ធរបស់ម្ចាស់គាត់ ក៏​ចាប់​អាវ​គាត់​ជាប់ ហើយ​និយាយថា​៖ “ចូរ​រួមដំណេក​ជាមួយ​ខ្ញុំ​!”។ ប៉ុន្តែ​យ៉ូសែប​ទុក​អាវ​របស់គាត់​ចោល​នៅក្នុង​ដៃ​នាង ហើយ​រត់​ចេញទៅ​ខាងក្រៅ​។


“ទឹក​ដែល​លួចមក​ផ្អែម​ណាស់ ហើយ​នំប៉័ង​ដែលហូប​ដោយ​លួចលាក់​ក៏​ឆ្ងាញ់​ដែរ​!”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។


ដ្បិត​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត​ដោយសម្ងាត់ សូម្បីតែ​និយាយ ក៏​គួរឲ្យខ្មាស​ដែរ​។


ចំពោះ​អំពើអសីលធម៌ខាងផ្លូវភេទ និង​អំពើស្មោកគ្រោក​គ្រប់យ៉ាង ឬ​ការលោភលន់ កុំឲ្យ​មានឮនិយាយ​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ តាមដែល​សមគួរ​នឹង​វិសុទ្ធជន​។