អ្វីដែលគាត់បានធ្វើនោះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ដូច្នេះព្រះអង្គក៏សម្លាប់គាត់ដែរ។
លោកុប្បត្តិ 38:9 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអូណាន់ដឹងថាពូជនោះនឹងមិនទៅជារបស់គាត់ទេ ដូច្នេះពេលណាគាត់ចូលទៅឯប្រពន្ធរបស់បងប្រុសគាត់ គាត់ក៏សម្រក់ចោលទៅដី ដើម្បីកុំឲ្យមានពូជសម្រាប់បងប្រុសរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ដោយអូណាន់ដឹងថា ពូជនោះមិនបានជារបស់ខ្លួន ពេលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់តែងសម្រក់ទឹកកាមចោលទៅដី ដើម្បីកុំឲ្យគាត់បានបន្តពូជឲ្យបងប្រុសខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយអូណាន់ដឹងថា ពូជពង្សដែលនឹងកើតមក គ្មានឈ្មោះជាពូជពង្សរបស់គាត់ ដូច្នេះ ពេលណាគាត់រួមដំណេកជាមួយបងថ្លៃ គាត់តែងសម្រក់ចោលទៅដី ព្រោះមិនចង់បន្តពូជឲ្យបងប្រុស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអូណាន់គាត់ដឹងថា ពូជនោះមិនបានជារបស់ផងខ្លួនទេ បានជាកាលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់សំរក់ចោលទៅដីវិញ ដើម្បីមិនឲ្យកើតពូជដល់បងឡើយ អាល់គីតាប ដោយអូណាន់ដឹងថា ពូជពង្សដែលនឹងកើតមក គ្មានឈ្មោះជាពូជពង្សរបស់គាត់ ដូច្នេះ ពេលណាគាត់រួមដំណេកជាមួយបងថ្លៃ គាត់តែងសម្រក់ចោលទៅដី ព្រោះមិនចង់បន្តពូជឲ្យបងប្រុស។ |
អ្វីដែលគាត់បានធ្វើនោះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ដូច្នេះព្រះអង្គក៏សម្លាប់គាត់ដែរ។
សេចក្ដីក្ដៅក្រហាយគឺឃោរឃៅ ហើយកំហឹងដូចជាទឹកជំនន់ ប៉ុន្តែតើនរណាអាចឈរនៅមុខសេចក្ដីប្រច័ណ្ឌបាន?
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
ប៉ុន្តែប្រសិនបើមានការឈ្នានីសដ៏ល្វីងជូរចត់ និងការទាស់ទែងក្នុងចិត្តអ្នករាល់គ្នា នោះកុំអួតខ្លួន ហើយភូតភរទាស់នឹងសេចក្ដីពិតឡើយ។
ដ្បិតទីណាដែលមានការឈ្នានីស និងការទាស់ទែង ទីនោះមានភាពច្របូកច្របល់ និងការអាក្រក់គ្រប់យ៉ាង។
ឬមួយក៏អ្នករាល់គ្នាគិតថា ដែលព្រះគម្ពីរចែងទុកមកថា: “ព្រះវិញ្ញាណដែលព្រះបានប្រទានឲ្យសណ្ឋិតនៅក្នុងយើង ស្រឡាញ់យើង រហូតដល់ប្រច័ណ្ឌយើង” គឺឥតប្រយោជន៍ទេឬ?