ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 38:7 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​អ៊ើរ​កូនច្បង​របស់​យូដា ជា​មនុស្ស​អាក្រក់​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ដូច្នេះ​ព្រះយេហូវ៉ា​ក៏​សម្លាប់​គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ អ៊ើរ កូន​ច្បង​របស់លោក​យូដា ជា​មនុស្ស​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ាក៏​ប្រហារ​គាត់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អ៊ើរ កូន​ច្បង​យូដា ជា​មនុស្ស​កាច​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​គាត់​ទៅ

សូមមើលជំពូក

អាល់គីតាប

អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​យូដា ជា​មនុស្ស​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ទេ ដូច្នេះ អុលឡោះ​ក៏​ដក​ជីវិត​គាត់​ទៅ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 38:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រជាជន​សូដុម​ជា​មនុស្សបាបដ៏អាក្រក់ក្រៃលែង​នៅចំពោះ​ព្រះយេហូវ៉ា​។


ដ្បិត​យើង​នឹង​បំផ្លាញ​កន្លែង​នេះ ពីព្រោះ​សម្រែក​របស់ទីក្រុងនេះ​ឮយ៉ាងខ្លាំង​នៅចំពោះ​ព្រះយេហូវ៉ា ដូច្នេះ​ព្រះយេហូវ៉ា​បាន​ចាត់​យើង​ឲ្យមក​បំផ្លាញ​វា”។


យូដា​យក​ប្រពន្ធ​ឲ្យ​អ៊ើរ​កូនច្បង​របស់គាត់ នាង​ឈ្មោះ​តាម៉ារ​។


ពួក​កូនប្រុស​របស់​យូដា មាន​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស ប៉ុន្តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ដែនដី​កាណាន រីឯ​ពួក​កូនប្រុស​របស់​ពេរេស មាន​ហេស្រុន និង​ហាមុល​។


ប៉ុន្តែ​ណូអេ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​។


ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕