លុះយូរថ្ងៃក្រោយមក កូនស្រីរបស់ស៊ូអា ជាប្រពន្ធរបស់យូដាក៏ស្លាប់ទៅ។ ក្រោយពីយូដាត្រូវបានសម្រាលទុក្ខ គាត់ក៏ឡើងទៅឯពួកអ្នកកាត់រោមចៀមរបស់គាត់នៅធីមណា គឺមានគាត់ និងហ៊ីរ៉ាមិត្តភក្ដិរបស់គាត់ ជាអ្នកអាឌូឡាម។
លោកុប្បត្តិ 38:1 - ព្រះគម្ពីរខ្មែរសាកល កាលនោះមានកើតឡើងដូច្នេះ: យូដាបានចុះពីពួកបងប្អូនរបស់គាត់ទៅ ហើយដំឡើងរោងជិតបុរសអ្នកអាឌូឡាមម្នាក់ ឈ្មោះហ៊ីរ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ លោកយូដាបានឃ្លាតចេញពីបងប្អូនរបស់ខ្លួន ចូលទៅនៅជាមួយមនុស្សម្នាក់ដែលនៅអាឌូឡាម ឈ្មោះហ៊ីរ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ លោកយូដាបានចាកចេញពីបងប្អូនរបស់លោក ទៅនៅជាមួយបុរសម្នាក់ឈ្មោះហ៊ីរ៉ា នៅភូមិអាឌូឡាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ យូដាគាត់ឃ្លាតចេញពីពួកបងប្អូនចូលទៅនៅជាមួយនឹងមនុស្សម្នាក់ដែលនៅអាឌូឡាមឈ្មោះហ៊ីរ៉ា អាល់គីតាប នៅគ្រានោះ យូដាបានចាកចេញពីបងប្អូនរបស់គាត់ ទៅនៅជាមួយបុរសម្នាក់ ឈ្មោះ ហ៊ីរ៉ា នៅភូមិអាឌូឡាម។ |
លុះយូរថ្ងៃក្រោយមក កូនស្រីរបស់ស៊ូអា ជាប្រពន្ធរបស់យូដាក៏ស្លាប់ទៅ។ ក្រោយពីយូដាត្រូវបានសម្រាលទុក្ខ គាត់ក៏ឡើងទៅឯពួកអ្នកកាត់រោមចៀមរបស់គាត់នៅធីមណា គឺមានគាត់ និងហ៊ីរ៉ាមិត្តភក្ដិរបស់គាត់ ជាអ្នកអាឌូឡាម។
ក្រោយមក យូដាផ្ញើកូនពពែមួយក្បាលតាមរយៈដៃរបស់មិត្តភក្ដិគាត់ដែលជាអ្នកអាឌូឡាម ដើម្បីយករបស់បញ្ចាំពីដៃរបស់ស្ត្រីនោះមកវិញ ប៉ុន្តែគាត់រកនាងមិនឃើញសោះ។
អ្នកដែលដើរជាមួយមនុស្សមានប្រាជ្ញានឹងទៅជាមានប្រាជ្ញា រីឯអ្នកដែលសេពគប់ជាមួយមនុស្សល្ងង់នឹងរងទុក្ខ។
ចូរបោះបង់ចោលភាពខ្វះចំណេះដឹង ហើយមានជីវិតរស់ចុះ ចូរដើរក្នុងផ្លូវនៃការយល់ដឹងចុះ!”។