Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:20 - ព្រះគម្ពីរខ្មែរសាកល

20 ក្រោយមក យូដា​ផ្ញើ​កូនពពែ​មួយ​ក្បាល​តាមរយៈ​ដៃ​របស់​មិត្តភក្ដិ​គាត់​ដែលជា​អ្នកអាឌូឡាម ដើម្បី​យក​របស់បញ្ចាំ​ពី​ដៃ​របស់​ស្ត្រី​នោះ​មកវិញ ប៉ុន្តែ​គាត់​រក​នាង​មិនឃើញសោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​តាម​សម្លាញ់​របស់​គាត់​ដែល​នៅ​អាឌូឡាម ឲ្យ​លោះ​របស់​បញ្ចាំ​ពី​ស្ត្រី​នោះ​មក​វិញ តែ​គាត់​រក​នាង​មិន​ឃើញ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​នាង តាម​រយៈ​មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូ‌ឡាំ ដើម្បី​លោះ​យក​របស់​របរ​ដែល​គាត់​បាន​បញ្ចាំ​ទុក​ជា​មួយ​នាង​មក​វិញ តែ​មិត្ត​របស់​លោក​យូដា​រក​នាង​ពុំ​ឃើញ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 យូដា​គាត់​ផ្ញើ​កូន​ពពែ​ទៅ​ជា​មួយ​នឹង​សំឡាញ់​គាត់ ដែល​នៅ​អាឌូឡាម ឲ្យ​លោះ​របស់​បញ្ចាំ​ពី​ស្ត្រី​នោះ​មក​វិញ តែ​គាត់​រក​នាង​មិន​ឃើញ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​តាម៉ារ តាម​រយៈ​មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូ‌ឡាំ ដើម្បី​លោះ​យក​របស់​របរ ដែល​គាត់​បាន​បញ្ចាំ​ទុក​ជា​មួយ​នាង​មក​វិញ តែ​មិត្ត​របស់​យូដា​រក​នាង​ពុំ​ឃើញ​សោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប៊ីម្ម៉ាឡិច​ក៏​ហៅ​អ័ប្រាហាំ​មក ហើយ​មានរាជឱង្ការ​នឹង​គាត់​ថា​៖ “អ្នក​បាន​ធ្វើ​អី​ដល់​យើង​ដូច្នេះ​? តើ​យើង​បាន​ប្រព្រឹត្តបាប​ទាស់នឹង​អ្នក​ឬ បានជា​អ្នក​នាំ​បាប​ដ៏ធំ​នេះ​មក​លើ​យើង និង​លើ​អាណាចក្រ​របស់យើង​ដូច្នេះ​? អ្នក​បាន​ធ្វើ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ដល់​យើង​ឡើយ”។


កាល​នោះ​មានកើតឡើងដូច្នេះ​: យូដា​បាន​ចុះ​ពី​ពួក​បងប្អូន​របស់គាត់​ទៅ ហើយ​ដំឡើងរោង​ជិត​បុរស​អ្នកអាឌូឡាម​ម្នាក់ ឈ្មោះ​ហ៊ីរ៉ា​។


បន្ទាប់មក នាង​ក្រោកឡើង​ចេញទៅ ហើយ​ដោះ​ស្បៃ​របស់នាង​ចេញ រួច​ស្លៀក​សម្លៀកបំពាក់​ស្ត្រីមេម៉ាយ​របស់នាង​វិញ​។


គាត់​ក៏​សួរ​មនុស្ស​នៅ​កន្លែង​នោះ​ថា​៖ “ស្រីពេស្យា​ដែល​នៅក្បែរ​ផ្លូវ​នៅ​អេណែម តើ​នៅ​ឯណា​?”។ ពួកគេ​ឆ្លើយថា​៖ “មិនដែល​មាន​ស្រីពេស្យា​នៅ​ទីនេះ​ទេ”។


នៅ​ថ្ងៃ​ដដែល​នោះ ហេរ៉ូឌ និង​ពីឡាត់​បាន​ក្លាយជា​មិត្តភក្ដិ​នឹង​គ្នា ដ្បិត​ពីមុន ពួកគេ​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម