ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 37:29 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​រូបេន​ត្រឡប់មក​ដល់​រណ្ដៅ​នោះ​វិញ មើល៍! យ៉ូសែប​មិន​នៅក្នុង​រណ្ដៅ​ទេ នោះ​គាត់​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ តែ​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​អណ្តូង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​លោក​រូបេន​ត្រឡប់​មក​ដល់​អណ្ដូង​វិញ គាត់​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក រូបេន​គាត់​ត្រឡប់​ទៅ​ឯ​អណ្តូង​វិញ តែ​មើល គ្មាន​យ៉ូសែប​នៅ​ក្នុង​អណ្តូង​ទៀត​ទេ នោះ​គាត់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន

សូមមើលជំពូក

អាល់គីតាប

កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ គាត់​មិន​ឃើញ​យូសុះ​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន

សូមមើលជំពូក



លោកុ‌ប្បត្តិ 37:29
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​កូនប្រុស​របស់​យ៉ាកុប​ក៏​តប​នឹង​ស៊ីគែម និង​ហេម័រ​ឪពុក​របស់គាត់​ដោយ​បោកបញ្ឆោត ពីព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ប្អូនស្រី​របស់ពួកគេ


រួច​យ៉ាកុប​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន ហើយ​ពាក់​ក្រណាត់ធ្មៃ​នៅនឹង​ចង្កេះ​គាត់ ហើយ​កាន់ទុក្ខ​ចំពោះ​កូនប្រុស​របស់គាត់​ជាយូរ​ថ្ងៃ​។


ពួកគេ​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន ហើយ​ម្នាក់ៗ​ដាក់អីវ៉ាន់​លើ​លា​របស់ខ្លួន រួច​ត្រឡប់​ទៅ​ទីក្រុង​វិញ​។


នៅពេល​សាវ័ក​បារណាបាស និង​ប៉ូល​បាន​ឮ​ដូច្នេះ ពួកគេ​ក៏​ហែក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​រត់ចូលទៅ​ក្នុង​ហ្វូងមនុស្ស