Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 រួច​មក រូបេន​គាត់​ត្រឡប់​ទៅ​ឯ​អណ្តូង​វិញ តែ​មើល គ្មាន​យ៉ូសែប​នៅ​ក្នុង​អណ្តូង​ទៀត​ទេ នោះ​គាត់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 នៅពេល​រូបេន​ត្រឡប់មក​ដល់​រណ្ដៅ​នោះ​វិញ មើល៍! យ៉ូសែប​មិន​នៅក្នុង​រណ្ដៅ​ទេ នោះ​គាត់​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ តែ​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​អណ្តូង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 កាល​លោក​រូបេន​ត្រឡប់​មក​ដល់​អណ្ដូង​វិញ គាត់​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

29 កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ គាត់​មិន​ឃើញ​យូសុះ​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:29
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​កូន​យ៉ាកុប​ក៏​ទូល​ឆ្លើយ​ដល់​ស៊ីគែម នឹង​ហាម៉ោរ​ជា​បិតា​ទ្រង់​ដោយ​ឧបាយ‌កល​វិញ ពី​ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ


នោះ​យ៉ាកុប​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ


នោះ​គេ​ក៏​ហែក​សំលៀក‌បំពាក់ រួច​ផ្ទុក​លា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទាំង​អស់​គ្នា។


នោះ​ដាវីឌ​ក៏​ចាប់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ក៏​ធ្វើ​ដូច្នោះ​ដែរ


រួច​នាង​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង។


ក៏​ទត​មើល​ទៅ​ឃើញ​ស្តេច​ទ្រង់​ប្រថាប់ នៅ​លើ​ទី​ថ្កល់ តាម​ទំនៀម មាន​ទាំង​ពួក​មេ‌ទ័ព នឹង​ពួក​ផ្លុំ​ត្រែ ឈរ​នៅ​ជិត​ផង ពួក​បណ្តាជន ជា​អ្នក​ស្រុក​នោះ​ទាំង​អស់ ក៏​រីក‌រាយ​សប្បាយ​ឡើង ទាំង​ផ្លុំ​ត្រែ​ផង ដូច្នេះព្រះ‌នាង​អ័ថា‌លា​ទ្រង់​ហែក​ព្រះ‌ពស្រ្ត​ស្រែក​ឡើង​ថា នេះ​ជា​ការ​ក្បត់ ជា​ការ​ក្បត់​ហើយ


លុះ​កាល​ស្តេច​ហេសេគា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


កាល​ស្តេច​អ៊ីស្រាអែល​ទ្រង់​បាន​ទត​សំបុត្រ​នោះ​រួច​ហើយ នោះ​ក៏​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ ដោយ​បន្ទូល​ថា តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​ឲ្យ​មនុស្ស​ឃ្លង់​នេះ​មក ចង់​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ ចូរ​ពិចារណា​មើល ជា​យ៉ាង​ណា ដែល​គេ​រក​រឿង​នឹង​យើង​នេះ។


នោះ​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ‌បង្គំ


ដំណើរ​នេះ​គេ​ឥត​មាន​ស្លុត​ចិត្ត ឬ​ហែក​សំលៀក‌បំពាក់​គេ​សោះ ទោះ​ទាំង​ស្តេច ឬ​ពួក​មហា‌តលិក ដែល​ឮ​ពាក្យ​ទាំង​នោះ​ផង


មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ ហើយ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​មេត្តា‌ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្តាយ​ដោយ​ត្រូវ​វាយ‌ផ្ចាល​គេ​ដែរ


ហើយ​យ៉ូស្វេ ជា​កូន​នុន នឹង​កាលែប ជា​កូន​យេភូនេ ដែល​នៅ​ក្នុង​ពួក​អ្នក​ដើរ​សង្កេត​មើល​ស្រុក គេ​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន


កាល​បា‌ណា‌បាស នឹង​ប៉ុល ជា​សាវក​បាន​ដឹង នោះ​ក៏​ហែក​អាវ​ខ្លួន រត់​ចូល​ទៅ​កណ្តាល​ហ្វូង​មនុស្ស​ស្រែក​ឡើង​ថា


កាល​លោក​ក្រឡេក​ទៅ​ឃើញ​នាង នោះ​ក៏​ហែក​អាវ​ដោយ​ពាក្យ​ថា វរ‌ហើយ កូន​អើយ ឯង​បាន​ធ្វើ​ឲ្យ​អញ​មាន​ចិត្ត​ក្រាប​ចុះ​ជា​ខ្លាំង​ណាស់ ឯង​ជា​អ្នក​នៅ​ក្នុង​ពួក​ដែល​នាំ​ឲ្យ​អញ​លំបាក​ចិត្ត ដ្បិត​អញ​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម