លោកុប្បត្តិ 36:8 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អេសាវក៏តាំងលំនៅតាមតំបន់ភ្នំសៀរ (អេសាវគឺអេដំ)។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកអេសាវតាំងទីលំនៅនៅស្រុកភ្នំសៀរ (អេសាវ គឺអេដុម)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវរស់នៅតាមតំបន់ភ្នំសៀរ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អេសាវគាត់តាំងទីលំនៅនៅត្រង់ភ្នំសៀរ ឯអេសាវ នោះគឺជាអេដំម។ អាល់គីតាប អេសាវរស់នៅតាមតំបន់ភ្នំសៀរ។ អេសាវក៏មានឈ្មោះថា អេដុមដែរ។ |
អេសាវនិយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំហូបសម្លក្រហមខ្លះផង គឺសម្លក្រហមនេះ ពីព្រោះខ្ញុំអស់កម្លាំង!”។ ដោយហេតុនេះ គេដាក់ឈ្មោះគាត់ថាអេដំ។
យ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុនគាត់ ទៅឯអេសាវបងប្រុសរបស់គាត់ ដែលនៅស្រុកសៀរក្នុងដែនដីអេដំ
ដោយបង្គាប់ពួកគេថា៖ “ពួកអ្នកត្រូវនិយាយនឹងអេសាវចៅហ្វាយរបស់ខ្ញុំដូច្នេះថា: ‘យ៉ាកុបបាវបម្រើរបស់លោក ជម្រាបលោកដូច្នេះ: “ខ្ញុំបានរស់នៅបណ្ដោះអាសន្នជាមួយឡាបាន់ ហើយត្រូវបានពន្យារពេលរហូតដល់ឥឡូវនេះ។
មេដឹកនាំម៉ាកឌាល និងមេដឹកនាំអ៊ីរ៉ាម។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិអេដំ តាមទីស្នាក់អាស្រ័យរបស់ពួកគេនៅក្នុងទឹកដីកម្មសិទ្ធិរបស់ពួកគេ។ អេសាវនេះហើយ ជាដូនតារបស់ជនជាតិអេដំ៕
ប៉ុន្តែស្អប់អេសាវ។ យើងបានធ្វើឲ្យតំបន់ភ្នំរបស់អេសាវទៅជាទីស្ងាត់ជ្រងំ ហើយទុកមរតករបស់គាត់ឲ្យឆ្កែព្រៃនៃទីរហោស្ថាន”។