ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 36:43 - ព្រះគម្ពីរខ្មែរសាកល

មេដឹកនាំ​ម៉ាកឌាល និង​មេដឹកនាំ​អ៊ីរ៉ាម​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​ជនជាតិអេដំ តាម​ទីស្នាក់អាស្រ័យ​របស់ពួកគេ​នៅក្នុង​ទឹកដី​កម្មសិទ្ធិ​របស់ពួកគេ​។ អេសាវ​នេះ​ហើយ ជា​ដូនតា​របស់​ជនជាតិអេដំ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ម៉ាកឌាល និង​អ៊ីរ៉ាម។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​នៃ​សាសន៍​អេដុម តាម​ទី​លំនៅ​គេ នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ (គឺ​លោក​អេសាវ​នេះ​ហើយ​ជា​បុព្វ‌បុរស​នៃ​ពួក​សាសន៍​អេដុម)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ាក‌ឌាល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​ហើយ ដែល​ជា​មេ‌កន្ទ្រាញ​នៃ​ជន‌ជាតិ​អេដុម តាម​ទី​លំ‌នៅ និង​តាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ លោក​អេសាវ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​អេដុម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ាក‌ឌាល​១ នឹង​អ៊ីរ៉ាម​១ នោះ​ជា​ពួក​មេ​របស់​សាសន៍​អេដំម តាម​ទី​លំនៅ​គេ នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​គេ គឺ​អេសាវ​នេះ​ជា​ឰយុកោ​នៃ​ពួក​សាសន៍​អេដំម។

សូមមើលជំពូក

អាល់គីតាប

ម៉ាកឌាល និង​អ៊ីរ៉ាម។ អ្នក​ទាំង​នោះ​ហើយ ដែល​ជា​មេ​កន្ទ្រាញ​នៃ​ជន‌ជាតិ​អេដុម តាម​ទី​លំនៅ និង​តាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ អេសាវ​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​អេដុម។

សូមមើលជំពូក



លោកុ‌ប្បត្តិ 36:43
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​វង្សត្រកូល​របស់​អ៊ីសម៉ាអែល​កូនប្រុស​អ័ប្រាហាំ ដែល​ហាការ​ជនជាតិអេហ្ស៊ីប​ជា​បាវបម្រើស្រី​របស់​សារ៉ា បាន​បង្កើត​ឲ្យ​អ័ប្រាហាំ​:


អេសាវ​និយាយ​នឹង​យ៉ាកុប​ថា​៖ “សូម​ឲ្យ​ខ្ញុំ​ហូប​សម្លក្រហម​ខ្លះ​ផង គឺ​សម្លក្រហម​នេះ ពីព្រោះ​ខ្ញុំ​អស់កម្លាំង​!”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​គាត់​ថា​អេដំ​។


ទាំងនេះ​ជា​ពួក​មេដឹកនាំ​ក្នុង​កូនចៅ​របស់​អេសាវ គឺក្នុង​កូនចៅ​របស់​អេលីផាស​កូនច្បង​របស់​អេសាវ មាន​មេដឹកនាំ​ថេម៉ាន មេដឹកនាំ​អូម៉ារ មេដឹកនាំ​សេផូរ មេដឹកនាំ​កេណាស


មេដឹកនាំ​កេណាស មេដឹកនាំ​ថេម៉ាន មេដឹកនាំ​មីបសារ


នេះ​ជា​វង្សត្រកូល​របស់​អេសាវ​ដូនតា​របស់​ជនជាតិអេដំ​នៅ​តំបន់ភ្នំ​សៀរ​។


យ៉ាកុប​រស់នៅ​ក្នុង​ទឹកដី​ដែល​ឪពុក​របស់គាត់​ស្នាក់នៅបណ្ដោះអាសន្ន​ក្នុង​ដែនដី​កាណាន​។


ដោយហេតុនេះ មិនមែន​ពួកបង​ទេ ដែល​បញ្ជូន​ខ្ញុំ​មក​ទីនេះ គឺ​ព្រះ​វិញ​។ ព្រះអង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផារ៉ោន ជា​ចៅហ្វាយ​លើ​អ្នកដំណាក់​ទាំងអស់​របស់ទ្រង់ និង​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ផង​។