Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:1 - ព្រះគម្ពីរខ្មែរសាកល

1 យ៉ាកុប​រស់នៅ​ក្នុង​ទឹកដី​ដែល​ឪពុក​របស់គាត់​ស្នាក់នៅបណ្ដោះអាសន្ន​ក្នុង​ដែនដី​កាណាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​យ៉ាកុប​បាន​រស់​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ស្នាក់​អាស្រ័យ​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​យ៉ាកុប​បាន​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ចូល​ស្នាក់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​យ៉ាកុប​គាត់​អាស្រ័យ​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​បាន​ស្នាក់​នៅ ទុក​ដូច​ជា​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យ៉ាកកូប​បាន​តាំង​ទី​លំនៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​គាត់​បាន​ចូល​ស្នាក់​នៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:1
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​ស្នាក់នៅបណ្ដោះអាសន្ន គឺ​ដែនដី​កាណាន​ទាំងមូល​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច ហើយ​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ”។


“ខ្ញុំ​ជា​ជនរស់នៅបណ្ដោះអាសន្ន និង​ជា​ជនសាត់អណ្ដែត​ក្នុងចំណោម​អស់លោក​។ សូម​ឲ្យ​កម្មសិទ្ធិ​មួយ​ដល់​ខ្ញុំ សម្រាប់ធ្វើជា​ផ្នូរ​ក្នុងចំណោម​អស់លោក ដើម្បីឲ្យ​ខ្ញុំ​បាន​បញ្ចុះ​សព​នេះ ចេញពី​មុខ​ខ្ញុំ​ផង”។


សូមឲ្យ​ព្រះអង្គ​ប្រទាន​ដល់​ឯង និង​ពូជពង្ស​របស់ឯង​ដែល​នៅជាមួយ​ឯង នូវ​ពរ​របស់​អ័ប្រាហាំ ដើម្បីឲ្យ​ឯង​បាន​យក​ទឹកដី​ដែល​ឯង​ស្នាក់នៅបណ្ដោះអាសន្ន​ជាកម្មសិទ្ធិ គឺទឹកដី​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ប្រាហាំ”។


មេដឹកនាំ​ម៉ាកឌាល និង​មេដឹកនាំ​អ៊ីរ៉ាម​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​ជនជាតិអេដំ តាម​ទីស្នាក់អាស្រ័យ​របស់ពួកគេ​នៅក្នុង​ទឹកដី​កម្មសិទ្ធិ​របស់ពួកគេ​។ អេសាវ​នេះ​ហើយ ជា​ដូនតា​របស់​ជនជាតិអេដំ​៕


ដ្បិត​ទ្រព្យសម្បត្តិ​របស់ពួកគេទាំងពីរ​មាន​ច្រើន​ពេក មិនអាច​រស់នៅ​ជាមួយគ្នា​បាន ហើយ​ទឹកដី​ដែល​ពួកគេ​ស្នាក់នៅបណ្ដោះអាសន្ន​នោះ មិនអាច​ទ្រទ្រង់​ពួកគេ​បានទេ ព្រោះតែ​ហ្វូងសត្វ​របស់ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម