លោកុប្បត្តិ 36:33 - ព្រះគម្ពីរខ្មែរសាកល បេឡាក៏សោយទិវង្គត នោះយ៉ូបាប់បុត្ររបស់សេរ៉ាសពីបុសរ៉ាបានឡើងសោយរាជ្យជំនួសទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទបេឡាសុគតទៅ រួចព្រះបាទយ៉ូបាប់ ជាបុត្ររបស់លោកសេរ៉ាស ពីក្រុងបុសរ៉ា បានឡើងគ្រងរាជ្យជំនួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រះបាទបេឡាបានសោយទិវង្គតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា បានឡើងគ្រងរាជ្យជំនួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បេឡាក៏សុគតទៅ រួចយ៉ូបាប់ជាកូនសេរ៉ាសពីបុសរ៉ា បានសោយរាជ្យជំនួសទ្រង់ អាល់គីតាប លុះស្តេចបេឡាបានស្លាប់ទៅ ស្តេចយ៉ូបាប ជាកូនរបស់សេរ៉ាស អ្នកក្រុងបូសរ៉ាបានឡើងគ្រងរាជ្យជំនួស។ |
ដាវរបស់ព្រះយេហូវ៉ាបានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមរបស់កូនចៀម និងពពែឈ្មោល ព្រមទាំងខ្លាញ់ក្រលៀនរបស់ចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់ធ្វើពិធីថ្វាយយញ្ញបូជានៅបុសរ៉ា ហើយមានការកាប់សម្លាប់យ៉ាងធំនៅដែនដីអេដំ។
តើអ្នកនេះដែលមកពីអេដំ ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមជាំពីបុសរ៉ា ជានរណា? តើអ្នកនេះដែលពាក់អាវវែងប្រកបដោយសិរីរុងរឿង ហើយយាត្រាមកក្នុងឫទ្ធានុភាពដ៏ធំឧត្ដម ជានរណា? “គឺយើងនេះហើយ ដែលនិយាយដោយសេចក្ដីសុចរិតយុត្តិធម៌ ដែលខ្លាំងពូកែនឹងសង្គ្រោះ”។