គាត់រើចេញពីទីនោះទៅតំបន់ភ្នំនៅខាងកើតបេត-អែល រួចដំឡើងរោងរបស់គាត់នៅខាងលិចបេត-អែល និងខាងកើតអៃ។ នៅទីនោះ គាត់សង់អាសនាមួយទៀតដល់ព្រះយេហូវ៉ា ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
លោកុប្បត្តិ 35:6 - ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលយ៉ាកុប និងមនុស្សទាំងអស់ដែលនៅជាមួយគាត់ បានមកដល់លូស (លូសគឺបេត-អែល) ដែលនៅក្នុងដែនដីកាណាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុប និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយលោក ក៏បានមកដល់លូស (គឺបេត-អែល) ដែលនៅក្នុងស្រុកកាណាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុប និងអស់អ្នកដែលនៅជាមួយបានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុប នឹងពួកអ្នកទាំងប៉ុន្មាន ដែលនៅជាមួយនឹងគាត់ ក៏ទៅដល់លូស ដែលនៅក្នុងស្រុកកាណាន គឺជាបេត-អែល អាល់គីតាប យ៉ាកកូប និងអស់អ្នកដែលនៅជាមួយ បានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។ |
គាត់រើចេញពីទីនោះទៅតំបន់ភ្នំនៅខាងកើតបេត-អែល រួចដំឡើងរោងរបស់គាត់នៅខាងលិចបេត-អែល និងខាងកើតអៃ។ នៅទីនោះ គាត់សង់អាសនាមួយទៀតដល់ព្រះយេហូវ៉ា ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
មើល៍! យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅគ្រប់កន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកមកទឹកដីនេះវិញ ដ្បិតយើងនឹងមិនបោះបង់អ្នកចោលឡើយ រហូតដល់យើងបានបំពេញឲ្យសម្រេចនូវអ្វីដែលយើងបានសន្យាដល់អ្នក”។
រីឯថ្មនេះដែលទូលបង្គំបានបញ្ឈរជាបង្គោល នឹងបានជាដំណាក់របស់ព្រះ ហើយអ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងថ្វាយមួយភាគដប់ដល់ព្រះអង្គ”៕
យ៉ាកុបនិយាយនឹងយ៉ូសែបថា៖ “ព្រះដ៏មានព្រះចេស្ដាបានលេចមកដល់យើងនៅលូសក្នុងដែនដីកាណាន ហើយព្រះអង្គបានប្រទានពរយើង