ពេលស៊ីគែមកូនប្រុសរបស់ហេម័រជនជាតិហេវីជាមេគ្រប់គ្រងនៅស្រុកនោះ បានឃើញនាង គាត់ក៏ចាប់នាងទៅរួមដំណេកជាមួយ ហើយបង្ខូចនាង។
លោកុប្បត្តិ 34:3 - ព្រះគម្ពីរខ្មែរសាកល ចិត្តរបស់គាត់ឈ្លក់វង្វេងនឹងឌីណាកូនស្រីរបស់យ៉ាកុប។ គាត់ស្រឡាញ់នាងក្រមុំនោះ ក៏និយាយលួងលោមចិត្តនាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីគែមក៏ជាប់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបណាស់ គាត់ស្រឡាញ់នាង ហើយនិយាយលួងលោមនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស៊ីគែមជំពាក់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបយ៉ាងខ្លាំង គាត់ស្រឡាញ់នាង ហើយចង់លួងលោមចិត្តនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់សព្វព្រះទ័យនឹងឌីណាជាកូនយ៉ាកុបណាស់ ព្រមទាំងប្រតិព័ទ្ធនឹងនាងផង ហើយនិយាយលួងលោមដល់នាង អាល់គីតាប ស៊ីគែមជំពាក់ចិត្តនឹងឌីណា ជាកូនរបស់យ៉ាកកូបយ៉ាងខ្លាំង គាត់ស្រឡាញ់នាង ហើយចង់លួងលោមចិត្តនាង។ |
ពេលស៊ីគែមកូនប្រុសរបស់ហេម័រជនជាតិហេវីជាមេគ្រប់គ្រងនៅស្រុកនោះ បានឃើញនាង គាត់ក៏ចាប់នាងទៅរួមដំណេកជាមួយ ហើយបង្ខូចនាង។
រួចស៊ីគែមនិយាយនឹងហេម័រឪពុករបស់គាត់ថា៖ “សូមយកនាងក្រមុំនេះឲ្យខ្ញុំ ធ្វើជាប្រពន្ធផង”។
ដូច្នេះឥឡូវនេះ កុំខ្លាចឡើយ។ ខ្ញុំនឹងផ្គត់ផ្គង់ពួកបង និងកូនចៅរបស់ពួកបង”។ គាត់ក៏កម្សាន្តចិត្តពួកគេ ហើយនិយាយស្រទន់នឹងពួកគេ។
ចូរនិយាយទៅកាន់ដួងចិត្តរបស់យេរូសាឡិម ហើយប្រកាសទៅនាងថា: ‘ពលកម្មដ៏លំបាករបស់នាងបានបញ្ចប់ហើយ សេចក្ដីទុច្ចរិតរបស់នាងត្រូវបានលើកលែង ហើយនាងបានទទួលទ្វេដងពីព្រះហស្តរបស់ព្រះយេហូវ៉ា ចំពោះអស់ទាំងបាបរបស់នាង’”។