Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:21 - ព្រះគម្ពីរខ្មែរសាកល

21 ដូច្នេះ​ឥឡូវនេះ កុំ​ខ្លាច​ឡើយ​។ ខ្ញុំ​នឹង​ផ្គត់ផ្គង់​ពួកបង និង​កូនចៅ​របស់ពួកបង”។ គាត់​ក៏​កម្សាន្តចិត្ត​ពួកគេ ហើយ​និយាយ​ស្រទន់​នឹង​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នឹងផ្គត់​ផ្គង់​បងៗ និង​កូន​ចៅ​របស់​បងៗ»។ គឺ​យ៉ាង​នេះ​ដែល​លោក​កម្សាន្ត​ចិត្ត​គេ ហើយ​និយាយ​ជាមួយ​គេ​យ៉ាង​ស្រទន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​អ្វី ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​បងៗ និង​កូន​ចៅ​របស់​បងៗ»។ លោក​យ៉ូសែប​បាន​លើក​ទឹក​ចិត្ត​បងៗ ដោយ​និយាយ​ជា​មួយ​គេ​យ៉ាង​ស្និទ្ធ‌ស្នាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែរ គាត់​ក៏​កំសាន្ត​ចិត្ត​គេ ហើយ​និយាយ​ស្រទន់​នឹង​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​អ្វី ខ្ញុំ​នឹង​ជួយ​ទំនុក​បំរុង​បងៗ និង​កូន​ចៅ​របស់​បងៗ»។ យូសុះ​បាន​លើក​ទឹក​ចិត្ត​បងៗ ដោយ​និយាយ​ជា​មួយ​គេ​យ៉ាង​ស្និទ្ធ​ស្នាល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​របស់គាត់​ឈ្លក់វង្វេង​នឹង​ឌីណា​កូនស្រី​របស់​យ៉ាកុប​។ គាត់​ស្រឡាញ់​នាងក្រមុំ​នោះ ក៏​និយាយលួងលោមចិត្ត​នាង​។


ឥឡូវនេះ សូម​កុំ​ព្រួយចិត្ត ក៏​កុំ​ខឹង​នឹង​ខ្លួនឯង​ដោយសារ​បាន​លក់​ខ្ញុំ​មក​ទីនេះ​ឡើយ ពីព្រោះ​ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យមក​មុន​ពួកបង​ដើម្បី​រក្សាជីវិត​។


យ៉ូសែប​បាន​ផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​ឪពុក និង​បងប្អូន​របស់គាត់ ព្រមទាំង​អ្នកផ្ទះ​ទាំងអស់​របស់​ឪពុក​គាត់​តាម​ចំនួន​កូនក្មេង​។


ដូច្នេះ យ៉ូសែប និង​អ្នកផ្ទះ​របស់​ឪពុក​គាត់​បាន​រស់នៅ​អេហ្ស៊ីប​។ យ៉ូសែប​រស់នៅ​បាន​មួយរយដប់​ឆ្នាំ​។


ចូរ​និយាយ​ទៅកាន់​ដួងចិត្ត​របស់​យេរូសាឡិម ហើយ​ប្រកាស​ទៅ​នាង​ថា​: ‘ពលកម្មដ៏លំបាក​របស់នាង​បាន​បញ្ចប់​ហើយ សេចក្ដីទុច្ចរិត​របស់នាង​ត្រូវបាន​លើកលែង ហើយ​នាង​បាន​ទទួល​ទ្វេដង​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ចំពោះ​អស់ទាំង​បាប​របស់នាង’”។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា​ហើយ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​បៀតបៀនអ្នករាល់គ្នា


“ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​លើកលែងទោស​ឲ្យ​មនុស្ស​ចំពោះ​ការបំពាន​របស់​ពួកគេ ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​ក៏​នឹង​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ដែរ។


ត្រូវប្រាកដថា កុំឲ្យអ្នកណា​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ ផ្ទុយទៅវិញ ចូរ​ស្វែងរក​ការល្អ​ជានិច្ច ទាំង​សម្រាប់​គ្នាទៅវិញទៅមក ទាំង​សម្រាប់​មនុស្ស​ទាំងអស់​។


កុំ​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់ ឬ​តបសង​នឹង​ការត្មះតិះដៀល​ដោយ​ការត្មះតិះដៀល​ឡើយ ផ្ទុយទៅវិញ ចូរ​ឲ្យពរ ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ​ឯង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​ព្រះពរ​ជាមរតក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម