ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 33:15 - ព្រះគម្ពីរខ្មែរសាកល

អេសាវ​ក៏​និយាយថា​៖ “ចូរ​ឲ្យ​ខ្ញុំ​ទុក​មនុស្ស​ខ្លះ​ដែល​នៅជាមួយ​ខ្ញុំ ឲ្យ​នៅជាមួយ​ឯង​ដែរ”។ ប៉ុន្តែ​យ៉ាកុប​តបថា​៖ “ហេតុអ្វី​ត្រូវធ្វើ​ដូច្នេះ​? សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​អេសាវ​ពោល​ថា៖ «សូម​ឲ្យ​បង​ទុក​មនុស្ស​ខ្លះ​ឲ្យ​នៅ​ជា‌មួយ​ប្អូន​ដែរ»។ ប៉ុន្ដែ លោក​យ៉ាកុប​តប​ថា៖ «មិន​បាច់​ទេ សូមឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក​បង​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេសាវ​ពោល​ថា៖ «យ៉ាង​ហោច​ណាស់​ក៏​បង​ចង់​ទុក​គ្នា​បង​ខ្លះ ឲ្យ​រួម​ដំណើរ​ជា​មួយ​ប្អូន​ដែរ»។ លោក​យ៉ាកុប​តប​ថា៖ «មិន​ចាំបាច់​ទេ លោក​បង​បាន​អធ្យាស្រ័យ​ដល់​រូប​ខ្ញុំ​តែ​ប៉ុណ្ណេះ ក៏​ល្មម​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អេសាវ​និយាយ​ថា បើ​ដូច្នោះ​ឲ្យ​អញ​ទុក​ពួក​អញ​ខ្លះ​នៅ​ជា​មួយ​នឹង​ឯង​ដែរ​ឬ តែ​គាត់​ប្រកែក​ថា មិន​ថ្វី​ទេ សូម​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​បង​ចុះ

សូមមើលជំពូក

អាល់គីតាប

អេសាវ​ពោល​ថា៖ «យ៉ាង​ហោច​ណាស់​ក៏​បង​ចង់​ទុក​គ្នា​បង​ខ្លះ ឲ្យ​រួម​ដំណើរ​ជា​មួយ​ប្អូន​ដែរ»។ យ៉ាកកូប​តប​ថា៖ «មិន​ចាំ​បាច់​ទេ លោក​បង​បាន​អធ្យា‌ស្រ័យ​ដល់​រូប​ខ្ញុំ​តែ​ប៉ុណ្ណេះ ក៏​ល្មម​ហើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 33:15
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នកនាំសារ​ក៏​ត្រឡប់មក​រក​យ៉ាកុប​វិញ ហើយ​ជម្រាបថា​៖ “ពួកយើង​បាន​ទៅ​ជួប​អេសាវ​បងប្រុស​របស់លោក​ហើយ​។ គាត់​កំពុង​មក​ទទួល​លោក ហើយ​មាន​មនុស្ស​បួនរយ​នាក់​នៅជាមួយ​គាត់”។


ដូច្នេះ​នៅ​ថ្ងៃ​នោះ អេសាវ​ក៏​ត្រឡប់ទៅវិញ​តាម​ផ្លូវ​របស់គាត់​ទៅ​សៀរ​។


ស៊ីគែម​ក៏​និយាយ​នឹង​ឪពុក និង​ពួក​បងប្រុស​របស់នាង​ដែរ​ថា​៖ “សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ពួកលោក​ផង ហើយ​អ្វីក៏ដោយដែល​ពួកលោក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ជូន​។


ពួកគេ​តបថា​៖ “លោក​បាន​សង្គ្រោះជីវិត​យើងខ្ញុំ​; សូមឲ្យ​យើងខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃយើងខ្ញុំ​ផង នោះ​យើងខ្ញុំ​នឹង​ធ្វើជា​បាវបម្រើ​របស់​ផារ៉ោន”។