គឺយ៉ាងនេះឯងដែលយ៉ាកុបបានជាស្ដុកស្ដម្ភយ៉ាងក្រៃលែង គឺគាត់មានហ្វូងសត្វច្រើន ក៏មានបាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំងអូដ្ឋ និងលាផង៕
លោកុប្បត្តិ 32:5 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំមានគោ លា ហ្វូងចៀម បាវបម្រើប្រុស និងបាវបម្រើស្រី; ខ្ញុំបានចាត់គេឲ្យមកប្រាប់លោកម្ចាស់នៃខ្ញុំ ដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក”’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានអ្នកបម្រើប្រុសស្រី។ ខ្ញុំបានចាត់គេឲ្យមកជម្រាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណពីលោកម្ចាស់"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមានគោ លា ចៀម និងមានអ្នកបម្រើប្រុសស្រីជាច្រើន។ ខ្ញុំចាត់គេឲ្យមកជម្រាបលោកម្ចាស់ ជាដំណឹង ដើម្បីសូមសេចក្ដីសន្តោសមេត្តាពីលោកម្ចាស់”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានបាវប្រុសស្រី ខ្ញុំបានចាត់គេមកជំរាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណលោក អាល់គីតាប ខ្ញុំមាន គោ លា ចៀម និងមានអ្នកបម្រើប្រុសស្រី ជាច្រើន។ ខ្ញុំចាត់គេឲ្យមកជម្រាបលោកម្ចាស់ ជាដំណឹង ដើម្បីសូមសេចក្តីសន្តោសមេត្តាពីលោកម្ចាស់”»។ |
គឺយ៉ាងនេះឯងដែលយ៉ាកុបបានជាស្ដុកស្ដម្ភយ៉ាងក្រៃលែង គឺគាត់មានហ្វូងសត្វច្រើន ក៏មានបាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំងអូដ្ឋ និងលាផង៕
គ្រប់ទាំងទ្រព្យសម្បត្តិដែលព្រះបានដកយកពីឪពុករបស់ពួកខ្ញុំ គឺជារបស់ពួកខ្ញុំ និងកូនៗរបស់ពួកខ្ញុំ។ ដូច្នេះឥឡូវនេះ សូមធ្វើអ្វីៗទាំងអស់ដែលព្រះបានមានបន្ទូលនឹងបងចុះ”។
ព្រះយេហូវ៉ាមានបន្ទូលនឹងយ៉ាកុបថា៖ “ចូរត្រឡប់ទៅស្រុករបស់ឪពុកអ្នក និងសាច់ញាតិរបស់អ្នកវិញចុះ យើងនឹងនៅជាមួយអ្នក”។
សូមទទួលយកជំនូនរបស់ខ្ញុំដែលបាននាំមកជូនបងចុះ ដោយព្រោះព្រះបានមេត្តាដល់ខ្ញុំ និងដោយព្រោះខ្ញុំមានគ្រប់គ្រាន់”។ យ៉ាកុបបានទទូចដល់គាត់ ទើបគាត់ទទួលយក។
អេសាវក៏និយាយថា៖ “ចូរឲ្យខ្ញុំទុកមនុស្សខ្លះដែលនៅជាមួយខ្ញុំ ឲ្យនៅជាមួយឯងដែរ”។ ប៉ុន្តែយ៉ាកុបតបថា៖ “ហេតុអ្វីត្រូវធ្វើដូច្នេះ? សូមឲ្យខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំផង”។
អេសាវសួរទៀតថា៖ “តើក្បួនដង្ហែទាំងអស់នេះដែលខ្ញុំបានជួប មានន័យដូចម្ដេច?”។ យ៉ាកុបតបថា៖ “គឺដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំ”។
ពួកគេតបថា៖ “លោកបានសង្គ្រោះជីវិតយើងខ្ញុំ; សូមឲ្យយើងខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃយើងខ្ញុំផង នោះយើងខ្ញុំនឹងធ្វើជាបាវបម្រើរបស់ផារ៉ោន”។
ផ្ទុយទៅវិញ ប្រសិនបើបាវបម្រើនោះគិតក្នុងចិត្តថា: ‘ចៅហ្វាយរបស់អញក្រមកដល់’ រួចចាប់ផ្ដើមវាយបាវបម្រើទាំងប្រុសទាំងស្រី ព្រមទាំងស៊ីផឹកស្រវឹង