រ៉ាជែលនិយាយថា៖ “ព្រះបានផ្ដល់យុត្តិធម៌ឲ្យខ្ញុំហើយ។ ព្រះអង្គបានឮសំឡេងរបស់ខ្ញុំជាប្រាកដ ហើយប្រទានកូនប្រុសម្នាក់ដល់ខ្ញុំ”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា ដាន់។
លោកុប្បត្តិ 30:7 - ព្រះគម្ពីរខ្មែរសាកល ប៊ីលហាបាវបម្រើស្រីរបស់រ៉ាជែល មានផ្ទៃពោះទៀត ហើយបង្កើតកូនប្រុសទីពីរឲ្យយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងប៊ីលហាជាស្រីបម្រើនាងរ៉ាជែលមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀតឲ្យលោកយ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងប៊ីលហាជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានផ្ទៃពោះសាជាថ្មី នាងសម្រាលបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប៊ីលហាជាបាវរ៉ាជែលមានទំងន់បង្កើតបានកូនប្រុស១ទៀតឲ្យយ៉ាកុប អាល់គីតាប ប៊ីលហាជាស្រីបម្រើរបស់រ៉ាជែល មានផ្ទៃពោះសាជាថ្មី នាងសំរាលបានកូនប្រុសមួយទៀតជូនយ៉ាកកូប។ |
រ៉ាជែលនិយាយថា៖ “ព្រះបានផ្ដល់យុត្តិធម៌ឲ្យខ្ញុំហើយ។ ព្រះអង្គបានឮសំឡេងរបស់ខ្ញុំជាប្រាកដ ហើយប្រទានកូនប្រុសម្នាក់ដល់ខ្ញុំ”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា ដាន់។
រ៉ាជែលនិយាយថា៖ “ខ្ញុំបានបោកចំបាប់ជាមួយបងស្រីរបស់ខ្ញុំ ដោយការបោកចំបាប់ដ៏ខ្លាំង ហើយក៏បានឈ្នះ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា ណែបថាលី។
ទាំងនេះជាកូនចៅរបស់ប៊ីលហាដែលឡាបាន់ឲ្យនាងទៅរ៉ាជែលកូនស្រីរបស់គាត់។ កូនចៅដែលនាងបង្កើតឲ្យយ៉ាកុប មានទាំងអស់ ៧ នាក់។