កាលណាហ្វូងសត្វខ្លាំងពាក់គ្នា យ៉ាកុបក៏ដាក់មែកឈើទាំងនោះក្នុងស្នូកសត្វនៅមុខភ្នែករបស់ហ្វូងសត្វ ដើម្បីឲ្យវាពាក់គ្នានៅក្បែរមែកឈើទាំងនោះ។
លោកុប្បត្តិ 30:42 - ព្រះគម្ពីរខ្មែរសាកល រីឯចំពោះហ្វូងសត្វខ្សោយ គាត់មិនដាក់ទេ។ ដូច្នេះ សត្វខ្សោយៗបានទៅជារបស់ឡាបាន់ ហើយសត្វខ្លាំងៗបានទៅជារបស់យ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែចំណែកសត្វខ្សោយៗ លោកមិនបានដាក់មែកឈើនៅទីនោះទេ។ ដូច្នេះ សត្វខ្សោយៗជារបស់លោកឡាបាន់ ហើយសត្វខ្លាំងៗជារបស់លោកយ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា លោកមិនដាក់មែកឈើទេ។ ធ្វើដូច្នេះ សត្វខ្សោយៗជាកម្មសិទ្ធិរបស់លោកឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់លោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែចំណែកឯសត្វណាដែលខ្សោយវិញ នោះគាត់មិនដាក់មែកឈើនោះទេ ហេតុនោះបានជាសត្វណាដែលខ្សោយៗជារបស់ផងឡាបាន់ ហើយសត្វណាដែលខ្លាំងៗជារបស់ផងយ៉ាកុបទាំងអស់។ អាល់គីតាប តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា គាត់មិនដាក់មែកឈើទេ។ ធ្វើដូច្នេះសត្វខ្សោយៗជាកម្មសិទ្ធិរបស់ឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់យ៉ាកកូប។ |
កាលណាហ្វូងសត្វខ្លាំងពាក់គ្នា យ៉ាកុបក៏ដាក់មែកឈើទាំងនោះក្នុងស្នូកសត្វនៅមុខភ្នែករបស់ហ្វូងសត្វ ដើម្បីឲ្យវាពាក់គ្នានៅក្បែរមែកឈើទាំងនោះ។
គឺយ៉ាងនេះឯងដែលយ៉ាកុបបានជាស្ដុកស្ដម្ភយ៉ាងក្រៃលែង គឺគាត់មានហ្វូងសត្វច្រើន ក៏មានបាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំងអូដ្ឋ និងលាផង៕
ទូតសួគ៌ក៏និយាយថា: ‘ចូរងើបភ្នែកឡើង មើលទៅអស់ទាំងពពែឈ្មោលដែលកំពុងពាក់គ្នាជាមួយសត្វញីសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរអុជៗចុះ។ ដ្បិតយើងបានឃើញការទាំងអស់ដែលឡាបាន់បានធ្វើដល់អ្នកហើយ។